ស្ថានភាពជំនន់ទឹកភ្លៀង នាថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៦

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល១ម៉ោង នារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ អាន​បន្ត

របាយការណ៍អាកាសធាតុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៦

ចេញនៅម៉ោង៖ ០៥:៤០ ល្ងាច, ០៨ មិថុនា ២០១៦
នៅថ្ងៃនេះស្ទើរតែទូទាំង រាជធានីភ្នំពេញ មានភ្លៀងធ្លាក់ខ្លាំង ហើយដែល
ជាភ្លៀងខ្លាំងបំផុតប្រចាំឆ្នាំ (គិតចាប់ពីខែមករាឆ្នាំ២០១៦) ដែលមាន
បរិមាណទឹកភ្លៀងពី ៥០ ទៅ ៨០ មីលីម៉ែត្រ (Rainfall Accum. 50-80mm) និងកម្លាំងភ្លៀងមានកម្រិតពី ៥០ ទៅ ១៧០ មីលីម៉ែត្រ
ក្នុង១ម៉ោង (Rain Rate 50-170mm/h) ព្រមទាំងខ្យល់កន្រ្តាក់មាន
ល្បឿនពី ២៥ ទៅ ៥០ គីឡូម៉ែត្រក្នុង១ម៉ោង (Wind Gusts 25-50km/h)។
រូបភាពដោយ: Ezecom / MMA

ប្រភព៖ Cambodia Weather Live

សេចក្តីប្រកាស់ភ្លាមៗក្រោយភ្លៀងលិចក្រុងតំបន់មួយចំនួន

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ក្នុងពេលធ្លាក់ភ្លៀងខ្លាំងនារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ
-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ៣០នាទីក្រោយភ្លៀង
-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ៤០នាទីក្រោយភ្លៀង
-តំបន់ផ្សារកណ្តាល ស្រកអស់ ៣០នាទីក្រោយភ្លៀង
-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ៣០នាទីក្រោយភ្លៀង
-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ ១៥នាទីក្រោយភ្លៀង
-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ ២០នាទីក្រោយភ្លៀង
-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ ១៥នាទីក្រោយភ្លៀង។
ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ បុ៉ន្តែត្រូវកែលំអអណ្តូងលូនិងបូមស្តារលាងលូ។
សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

ក្រុងភ្នំពេញនៅតែបន្តលិច បើទោះបីជាសាលារាជធានីបានស្តារប្រព័ន្ធបង្ហូរ និងស្ថាបនាប្រព័ន្ធបន្ថែមក្តី

ភ្លៀង១មេខ្លាំងនៅភ្នំពេញ ដើមឈើធំៗស្វាគមន៍រថយន្ត៣គ្រឿង និង៣គ្រឿង ធ្លាក់ចូលផ្លូវស្រុត(មានវីដេអូ)

ភ្នំពេញៈ នៅខណៈដែលមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង កំពុងតែធ្លាក់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយមិនទាន់រាំងផងនោះ បានធ្វើឲ្យតំបន់មួយចំនួន និងផ្លូវជាច្រើនខ្សែ ត្រូវទឹកជន់លិចត្រឹមជង្គង់ទៅហើយ អាចនិយាយបានថា អ៊ុំទូកក៏បានដែរ។

ទន្ទឹមនឹងនេះ ដើមឈើតូចធំមួយចំនួនដែលចាក់ឫសមិនជ្រៅ មិនរឹងមាំនោះ ក៏បានបាក់ និងរលំជាបន្តបន្ទាប់ស្វាគមន៍ទៅលើរថយន្តពាក់ស្លាកលេខរដ្ឋជាច្រើន បណ្តាលឲ្យខូចខានផងដែរ ដែលទុកនៅក្រោយ DMC ហើយឡានមួយគ្រឿង ដែលដើមឈើបាក់រលំសង្កត់ហុយផ្សែង។ ដោយឡែក នៅតំបន់ផ្សារកណ្តាល តំបន់ជុំវិញផ្សារធំថ្មី និងតំបន់វត្តភ្នំ ក៏មានទឹកលិចយ៉ាងខ្លាំងលាយឡំនឹងកាកសំណល់អណ្តែតត្រៀបត្រា។


១. ផ្សារកណ្តាល លិចជិតត្រឹមចង្កេះ រូបភាពបន្ថែម

២. ផ្តុំទួលសង្កែ

៣. តាមបណ្តោយផ្លូវ2004

៤. ផ្សារថ្មី, រូបភាព រូបភាពបន្ថែម

៥. ក្បែរស្តាតអូឡាំពិច

លោកអភិបាលខណ្ឌដូនពេញគួច ចំរើនបានដឹកនាំកំលាំងប្រជាការពារខណ្ឌ ដើរកាយសំរាម នៅតាមមាត់អណ្តូងលូ ដើម្បីកុំអោយមានការកករស្ទះ និងធ្វើអោយទឹកភ្លៀងហូរលឿនដែលស្ថិតនៅផ្លូវ178 ព្រះបរុមរាជរាំងនិងផ្លូវ13 ផ្សាកណ្តាល ដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ ។ ABC

៦. ជុំវិញស្ថានទូអាមេរិក

ប្រភពរូបភាព

៧. វត្តភ្នំ

រូបភាពបន្ថែម

៨. មុខសណ្ឋាគារសាន់វ៉េ

ថ្មីៗព័ត៌មាន..!!

៩. ទីតាំងសារមន្ទីរជាតិ

គម្រោងស្ថាបនាប្រព័ន្ធប្រឡាយបង្ហូរទឹកស្អុយ យុទ្ធសាស្រ្តរយៈពេលវែងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ

ក្នុងផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយឲ្យមានលក្ខណៈយុទ្ឋសាស្ត្រយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបុកបន្ទះបេតុងធ្វេីជញ្ជាំងប្រឡាយបាក់ទូកនិងផ្លូវបេតុងអមសងខាងប្រឡាយ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ប្រឡាយនេះ ទទួលទឹកមួយផ្នែករបស់ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌដូនពេញ។

គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ការដ្ឋានសម្រេចបុកបន្ទះបេតុងបានប្រវែង ២៨៦ម លេីប្រវែងជំហានទី១ ៤៣២ម ត្រូវជា ៦៦%។ ចំពោះមុខ កំពុងចាក់បេតុងធ្នឹម បង្កាន់ដៃ និងស្ថាបនាផ្លូវបេតុងសងខាងប្រឡាយ។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

សកម្មភាពចុះត្រួតពិនិត្យទីតាំងសិប្បកម្មប្រមូលទិញ និងកែច្នែសំរាម

នៅថ្ងៃទី ០៦.០៦.២០១៦ លោក.ទូច សាលីន អភិបាលរងខណ្ឌសហការណ៏ជាមួយមន្ទីរបរិស្ថាន
រាជធានីដឹកនាំដោយលោក.ខឹម ណូរ៉ាប្រធានការិ
គ្រប់គ្រងសំណល់ លោក.ឃុយ គុយនី អនុប្រធានការិ ត្រួតពិនិត្យការបំពុលបរិស្ថាន និងប្រធានភ្នាក់ងារបរិស្ថានខណ្ឌ មន្ត្រីសង្កាត់គោរកា មន្ត្រីការិ អន្តរវិស័យខណ្ឌចុះត្រួតពិនិត្យបព្ហាាបរិស្ថានក្នុងទីតាំងសិប្បកម្មប្រមូលទិញ និងកែច្នៃអេតចាយ ស្ថិតនៅភូមិទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ ។

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

គម្រោងបូមស្តារប្រព័ន្ធបង្ហូរទឹកស្អុយក្នុងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តេីមបូមស្តារលូផ្លូវចំនួន ២ខ្សែដូចខាងក្រោមៈ
១-មហាវិថីព្រះសុរាម្រិត ពីមហាវិថីសុធារសដល់រង្វង់មូលវិមានឯករាជ្យ
២-មហាវិថីកម្ពុជាក្រោម ពីមហាវិថីព្រះមុនីវង្សដល់ស្ពានអាកាស៧មករា

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ