Archive for the ‘សូមចាប់ផ្តើមពីយើងទាំងអស់គ្នា’ Category

គម្រោងស្ថាបនាភ្លើងស្តុបថ្មី ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារការដ្ឋានបានតម្លេីងបេតុងជេីងតាងបង្គោលភ្លេីងស្តុបនិងបេតុងប្រអប់ខ្សែក្រោមដីនៅចំណុចភ្លេីងស្តុបផ្សារមាន់អាំង ប្រសព្វរវាងផ្លូវលេខ៣១៥និងផ្លូវលេខ៥៩២ ក្នុងខណ្ឌទួលគោក។

រដ្ឋបាលរាជធានីភ្នំពេញក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA បាននិងកំពុងតម្លេីងភ្លេីងស្តុបថ្មីចំនួន ១០០កន្លែង ជាភ្លេីងស្តុបស្តង់ដារជបុ៉នផលិតដោយក្រុមហ៊ុន Mitsubishi Corporation។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

Advertisements

សិក្ខាសាលា កម្ពុជា-ជប៉ុន ស្តីពីប្រព័ន្ធដឹកជញ្ជូនទីក្រុងភ្នំពេញ

ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ក្រសួងរៀបចំដែនដីនិងដឹកជញ្ជូនជប៉ុន និងអង្គការ JICA បានរៀបចំសិក្ខាសាលាកម្ពុជា-ជប៉ុន ស្តីពីប្រព័ន្ឋដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា
ឆ្នាំ២០១៥។ ដោយអង្គសិក្ខាសាលា បានបង្ហាញអំពី ៖
– គោលនយោបាយដឹកជញ្ជូននៃប្រទេសកម្ពុជា ។
– ប្រព័ន្ធដឹកជញ្ជូននៅតាមទីក្រុងនៅក្នុងប្រទេសជប៉ុន ។
– ការផ្តល់ជំនួយរបស់អង្គការ JICAក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ។
– ផែនការមេដឹកជញ្ជូននៅរាជធានីភ្នំពេញ ។
– ផែនការមេ បង្ហាញពីគម្រោងរថភ្លេីងលេីអាកាសប្រភេទ AGT ចំនួន៣ខ្សែៈ
ខ្សែទី១- ផ្តេីមពីចំណុចវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្សីុ និងរង្វង់មូលចោមចៅ។
ខ្សែទី២- ផ្តេីមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លេីងរួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខ្សែទី៣- ផ្តេីមពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
– បង្ហាញពី AGT របស់ក្រុមហ៊ុន Mitsubishi ។
និងថ្លែងសន្ទរកថាបិទសិក្ខាសាលា កម្ពុជា-ជប៉ុន របស់ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម Kiyoshi shimizu រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនិងដឹកជញ្ជូនជប៉ុន ។

Department of public works and transportation, Ministry of land management and urban planning, and JICA organized a Japan-Cambodia workshop on transportation system in Phnom Penh. The workshop presented the followings:
-transportation policy in Cambodia
-transportation network in Japan
-JICA donation in transportation sector in Cambodia
-master plan for transportation system in Cambodia
-master plan for 3 lines of sky train.

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការណ៍របស់សាលារាជធានីភ្នំពេញ

គម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ

ស្វែងយល់ពីចំណុចសំខាន់ដែលម្ចាស់កម្មសិទ្ធិនៃអចលនទ្រព្យអាចធានាសុវត្ថិភាពបាននៅក្នុងប្រទេសកម្ពុជា

ស្វែងយល់ពីចំណុចសំខាន់ទាំងបីដែលម្ចាស់កម្មសិទ្ធិនៃអចលនទ្រព្យអាចធានាសុវត្ថិភាពបាននៅក្នុងប្រទេសកម្ពុជា និងស្វែងយល់ពីការយល់ច្រឡំដ៏ធំមួយចំនួនជុំវិញភាពជាម្ចាស់អចលនទ្រព្យ និងប័ណ្ណកម្មសិទ្ធិដីនៅប្រទេសកម្ពុជា។
កំណត់ត្រាប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានបំផ្លាញនៅចន្លោះឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩ ។ នេះមានន័យថា បន្ទាប់ពីសង្គ្រាមមក ភ័ស្តុតាងនៃភាពជាម្ចាស់មិនបានបញ្ជាក់ច្បាស់លាស់នោះទេ។
នៅឆ្នាំ ១៩៨៩ ច្បាប់ភូមិបាលកម្ពុជាត្រូវបានអនុម័ត ហើយកំណែលម្អត្រូវបានចេញផ្សាយនៅក្នុងឆ្នាំ ២០០១ ដែលអនុញ្ញាតឲ្យមានកម្មសិទ្ធិឯកជនទៅលើដីធ្លី។
ច្បាប់ភូមិបាលឆ្នាំ ២០០១ បានបង្កើតប្រព័ន្ធបញ្ជីឈ្មោះដីធ្លីឲ្យមានប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីពេលនោះមកប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាច្រើនជាងពីរលានកម្មសិទ្ធិត្រូវបានផ្តល់ឲ្យប្រជាជនកម្ពុជា។
ឥឡូវនេះកម្មសិទ្ធិនៃអចលនទ្រព្យត្រូវបានធានាសុវត្ថិភាពដោយទម្រង់ទាំងបីនៃប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា ប្លង់រឹង បលង់ទន់ និងកម្មសិទ្ធិឯកជននៅក្នុងអគារសហកម្មសិទ្ធិ ដែលគេស្គាល់ថាជាវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)។ លើសពីនេះទៀត ប្លង់អិលម៉េប (LMAP) ក៏ត្រូវបានគេទទួលស្គាល់ផងដែរ។

11722517_458558217658269_8065336279231440692_o

១.ប្លង់រឹង៖

● ប្លង់រឹងគឺទម្រង់បង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិសំខាន់ជាងគេ និងជាប្លង់ដីដ៏ល្អជាងគេនៅកម្ពុជា។
● ប្លង់រឹងគឺជាវិញ្ញាបនបត្រម្ចាស់កម្មសិទ្ធិមួយសន្លឹកដែលចេញដោយការិយាល័យរៀបចំដែនដី។
● ប្លង់រឹងមានព័ត៌មានលម្អិតដែលត្រូវបានទទួលស្គាល់ និងបញ្ជាក់ក្នុងកម្រិតជាតិពីការិយាល័យសុរិយោដី និងក្រសួងរៀបចំដែនដី។
● ការធ្វើប្លង់រឹងត្រូវបង់ពន្ធចូលរដ្ឋ ៤ ភាគរយ។

២.ប្លង់ទន់៖

● ប្លង់ទន់គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់ត្រូវដែលគេប្រើជាទូទៅ និងជាប្លង់ដីធ្លីជាទូទៅបំផុតនៅក្នុងប្រទេសកម្ពុជា។
● វាជាប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលក្នុងស្រុក។
● ប្លង់ទន់ត្រូវបានផ្ដល់ជូនដោយការិយាល័យសង្កាត់ឬស្រុកនិងមិនត្រូវបានចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកជាឯកសារម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។
● ភាគច្រើននៃការផ្ទេរអចលនទ្រព្យត្រូវបានគេធ្វើឡើងជាប្លង់ទន់ដើម្បីចៀសវាងការបង់ពន្ធ និងតម្លៃសេវាទៅកាន់រដ្ឋ។
● ទោះយ៉ាងណាក៏ដោយគម្រោងអភិវឌ្ឍន៍ថ្មីធំៗភាគច្រើនមានបញ្ជាក់កម្មសិទ្ធិជាប្លង់រឹងដោយសារប្លង់ទាំងនោះគឺជាប័ណ្ណបញ្ជាក់កម្មសិទ្ធិដីធ្លីនៅកម្ពុជាដែលមានរយៈពេលយូរបំផុត។

៣.ម្ចាស់កម្មសិទ្ធិឯកជន៖

● កម្មសិទ្ធិឯកជននៅក្នុងអគារសហកម្មសិទ្ធិ គឺជា ទម្រង់ថ្មីបំផុតនៃភាពជាម្ចាស់កម្មសិទ្ធិ និងអនុញ្ញាតឱ្យជនបរទេសអាចមានអចលនទ្រព្យដោយខ្លួនឯងស្របច្បាប់នៅប្រទេសកម្ពុជា។
● ប្លង់នេះត្រូវបានគេស្គាល់ថាជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (Strata Title)។
● វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនទ្រព្យគឺជា ប្លង់ដែលមិនសូវពេញនិយមនោះទេនៅប្រទេសកម្ពុជា ប៉ុន្តែ ចំនួនកំពុងតែមានការកើនឡើង។
● ច្បាប់ស្តីពីភាពជា “កម្មសិទ្ធិរបស់ជនបរទេស” ត្រូវបានប្រកាសឱ្យចេញជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១០ ។
● ច្បាប់នេះកំណត់ភាពជាម្ចាស់នៃជនបរទេសក្នុងអគារសហកម្មសិទ្ធិ។
● អគារសហកម្មសិទ្ធិត្រូវបានគេឱ្យនិយមន័យថាជាអាគារ ឬការសាងសង់ដែលមានម្ចាស់ច្រើនគ្នា ដែលមានផ្នែកខ្លះជាកម្មសិទ្ធិដាច់ដោយឡែករបស់ម្ចាស់ម្នាក់ៗ (ជាន់ឯកជន) និងផ្នែកខ្លះទៀតគឺជាកន្លែងប្រើរួមដែលម្ចាស់ទាំងអស់អាចប្រើប្រាស់បាន (កន្លែងប្រើរួមទូទៅ)។

*ប្លង់អិលម៉ែប*៖

● ប្រព័ន្ធវាស់ប្លង់ដីដែលមានឈ្មោះថាអិលម៉ែប (គម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លី) ត្រូវបានបង្កើតនៅប្រទេសកម្ពុជាដើម្បីបង្កើនការធានាដល់សិទ្ធិកាន់កាប់ដីធ្លី។
● កូអរឌីណេជីភីអអេស (GPS) បានចុះឈ្មោះដីឡូត៏ទាំងអស់នៅក្នុងប្រទេសនៅក្រោមគោលការណ៍ជាក់លាក់។
● ប្រសិនបើអ្នកមានប្លង់អិលម៉ែបព្រំប្រទល់ដីមានការព្រមព្រៀងគ្នារវាងអ្នកជិតខាង ដូច្នេះជំលោះព្រំប្រទល់ដីបានដោះស្រាយរួចរាល់ហើយ។
● នេះគឺជាប្រភេទប្លង់ដែលមានសុវត្ថិភាពបំផុតមួយ។

តើអ្នកចង់អានបន្ថែមពីប្រភេទប្លង់ដីនៅប្រទេសកម្ពុជាដែរឬទេ?

អ្នកអាចចុចមើលអត្ថបទមានអត្ថប្រយោជន៍ទាក់ទងនឹងប្លង់ដីនៅកម្ពុជានៅលើវេបសាយ Realestate.com.kh ក្រោមចំណងជើងថា៖ «ផលវិបាកសម្រាប់ភាពជាម្ចាស់របស់ជនបរទេសនៅប្រទេសកម្ពុជា»។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Source: https://www.facebook.com/ppcityhall/photos/a.219784164869010.1073741827.219779514869475/458558217658269/?type=1&theater

សៀវភៅជាថ្នាំ បន្សាបតែមួយមុខគត់ដែលមិនអាចខ្វះបាន

ថ្ងៃនេះខ្ញុំបានឃើញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Ebook Khmer បានបង្ហោះចែកចាយ និងដាក់ឲ្យទាញយកដោយឥតគិតថ្លៃ មើលទៅសៀវភៅទាំងនុះគឺដូចជាទាក់ទាញចិត្ត

ខ្ញុំឲ្យចង់អាន និងចង់ធ្វើការចែករំលែកបន្ត។ បើទោះបីជាទស្សនៈក្នុងសៀវភៅនុះ ខុសត្រូវយ៉ាងណា គឹមិនសំខាន់ តែវាដើរយ៉ាងសំខាន់ជាគោលមួយ សម្រាប់ឲ្យធ្វើការផ្ទៀងផ្ទាត់ ត្រិះ រិះពីចារណា បានកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅមួយកម្រិតទៀត ។

can not predict

សូមចូលទៅកាន់ តំណភ្ជាប់ខាងក្រោម ដើម្បីធ្វើការទាញយកសៀវភៅទាំងអស់នុះ.! សូមអរគុណ.!!

Facebook Link: https://www.facebook.com/ebook.khmer 

Website link: http://ebook.iamthegreatt.com/ 

សៀវភៅល្អៗដែលទាក់ទងនឹង Water&Waste Engineer

ខាងក្រោមនេះសុទ្ធតែជាសៀវភៅល្អៗ ដែលស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសសម្រាប់ដែលអ្នកសិក្សាទាក់ទងនឹងទឹក

សូមធ្វើការទាញយកដោយសេរី គ្មានអស់លុយអស់កាសអីទេ..!! 🙂

waetvcdh2odrainage

សេចក្ដីព្រាងរបាយការណ៍បញ្ជប់គម្រោងផែនការមេដឹកជញ្ជូនរាជធានីភ្នំពេញ

គម្រោងផែនការមេដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឆ្នាំ២០៣៥ ត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការ អន្ដរជាតិ-ជប៉ុន(អង្គការ JICA )ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក្នុងគោលបំណង សិក្សា និងកំណត់ឲ្យបានច្បាស់លាស់ពីផែនការមេដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នេះ នៅសាលារាជធានីភ្នំពេញមានកិច្ចប្រជុំលើសេចក្ដីព្រាងរបាយការណ៍បញ្ជប់នៃគម្រោងផែនការមេសម្រាប់ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម អៀង អូននី ឯកឧត្តម ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ និងលោក Masato koto ទីប្រឹក្សាបច្ចេកទេសគំរោងផែនការមេលើការងារដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជាធានីភ្នំពេញ

Source:

https://www.facebook.com/media/set/?set=a.378192085694883.1073741917.219779514869475&type=3