Archive for the ‘ព័ត៌មានទាក់ទងនឹងគម្រោងប្រព័ន្ធលូក្រុង’ Category

កិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាជញ្ជាំងបេតុងបឹងត្របែក

 (២៦-០៧-២០១៦)

បឹងត្របែក គឺជាប្រឡាយសំខាន់ដែលអាចរំដោះទឹកបានមួយភាគធំនៃរាជធានីភ្នំពេញយើង។ បច្ចុប្បន្ន ប្រឡាយនេះត្រូវធានាបញ្ជូនទឹកឱ្យបាន ២៣ម៉ែត្រគីបក្នុងមួយវិនាទី សម្រាប់សមត្ថភាពបូមនៃស្ថានីយ៍ថ្មី ដូច្នេះយើងត្រូវធ្វើការសម្រួលផ្លូវទឹកនេះឱ្យបានល្អបំផុត។

ហេតុនេះ យើងត្រូវបន្តការងារចំពោះមុខមួយចំនួនដូចខាងក្រោម៖
១-បន្ថែមក្រុមហ៊ុនមួយទៀត ដើម្បីពន្លឿនការស្ថាបនាជញ្ជាំងបេតុងពីផ្លូវ៤៨៤ រហូតដល់ស្ថានីយ៍បូមតែម្តង។
២-អាជ្ញាធរខណ្ឌត្រូវយកប្លង់ជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ទៅធ្វើការផ្សព្វផ្សាយ ដើម្បីមានការចូលរួមសហការឱ្យបានល្អ។
៣-ចុះស្រង់ស្ថិតិបន្ថែម ដើម្បីពង្រីកផ្លូវអមសងខាងប្រឡាយបឹងត្របែកនេះឱ្យបានលឿន៕

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

Advertisements

គម្រោងស្ថាបនា និងបំពាក់ក្បាលម៉ាស៊ីនបូមទឹកថ្មី ស្ថានីយ៍បឹងត្របែក

ម៉ាស៊ីនបូមទឹកលូ ដែលបំពាក់ថ្មីនេះ មានសមត្ថភាពបូម ២៣ ម.៣/វិនាទី។ សាលាក្រុងជឿជាក់ថាតាមរយៈការបង្កើនសមត្ថភាពបូមនេះ នឹងជួយកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងបាន។ គួរបញ្ជាក់ផងដែរថា ការបង្កើតសមត្ថភាពបូមនេះប្រហែលផ្អែកលើរបាយការណ៍សិក្សាបង្កើនសមត្ថភាពប្រព័ន្ធលូក្រុងរបស់អង្គការចៃការជប៉ុន៕

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

កម្រាលផ្លូវកៅស៊ូ ដែលអាចជ្រាបទឹក (Porous Asphalt Pavement)

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

សកម្មភាពបូមស្តារ និងលាងសម្អាតប្រព័ន្ធលូក្រុង

ដោយបានគោលការណ៍ពីសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បានចាប់ផ្តេីមបូមស្តារនិងលាងលូផ្លូវជាតិលេខ២ចាក់អង្រែ ចាប់ពីព្រះនរាយ៍ដល់ស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌមានជ័យ។

ប្រភព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ

គម្រោងបូមស្តារប្រព័ន្ធបង្ហូរទឹកស្អុយក្នុងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តេីមបូមស្តារលូផ្លូវចំនួន ២ខ្សែដូចខាងក្រោមៈ
១-មហាវិថីព្រះសុរាម្រិត ពីមហាវិថីសុធារសដល់រង្វង់មូលវិមានឯករាជ្យ
២-មហាវិថីកម្ពុជាក្រោម ពីមហាវិថីព្រះមុនីវង្សដល់ស្ពានអាកាស៧មករា

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

ជំហររបស់សាលារាជធានី៖ តាមផែនការរយៈពេល ២ឆ្នាំទៀត បញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងទូទាំងរាជធានីភ្នំពេញ នឹងត្រូវបញ្ចប់

ក្នុងផែនការដោះស្រាយបញ្ហាទឹកជន់លិចនៅផ្លូវលេខ៣១៥ ៣១៧ ៦០៦ ៦០៨ ៣៣៧ ៥៩២ តំបន់ផ្សារមាន់អាំង តំបន់វិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកថ្មី ទួលគោកទី១ត្រឡោកបែក ដែលបំពាក់ម៉ូទ័រចំនួន ៥គ្រឿង។ ក្នុងនោះម៉ូទ័រទំហំ ០.៦ម ចំនួន ៣គ្រឿង និងម៉ូទ័រ ០.៥ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី ត្រូវជា ១៨.០០០ម៉ែត្រគូបក្នុង១ម៉ោង គឺកេីន ៣ដងធៀបនឹងសមត្ថភាពស្ថានីយ៍បូមទឹកចាស់។ គម្រោងនេះ នឹងបញ្ចប់នៅខែសីហាខាងមុខ ដូច្នេះបងប្អូនដែលរស់នៅទីតាំងខាងលើនឹងលែងមានកង្វល់ទឹកជន់ទៀតហើយ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

សេចក្តីប្រកាសរបស់សាលារាជធានី នឹងពុំមានជំនន់ទឹកភ្លៀងទៀតទេ

ខណៈរដូវវស្សាបានឈានចូលមកដល់ប្រជាកសិករនៅទូទាំងប្រទេសតែងតែត្រូវការ ហើយទន្ទឹងរង់ចាំទឹកភ្លៀងជានិច្ចនោះ ជារឿយៗអ្នករស់នៅក្នុងទីក្រុងភ្នំពេញបែរជាមានក្តីព្រួយបារម្ភហើយចោទជាសំណួរថា តើឆ្នាំនេះនៅតាមផ្លូវ ទីតាំងអាជីវកម្ម និងផ្ទះសំបែងរបស់ពួកគេលិចទឹកដូចឆ្នាំមុនដែរឬទេ?

ចម្លើយឆ្លើយតបទៅនឹងកង្វល់អស់ទាំងនោះ គ្មាននរណាម្នាក់ដឹងឡើយទេ គឺម្នាក់ៗរង់ចាំមើលពេលភ្លៀងធ្លាក់មកដល់សិន។

ចុចទីនេះដើម្បីអានខ្លឹមសារទាំងស្រុង.!

ប្រភព៖ ភ្នំពេញប៉ុស្តិ៍