Archive for the ‘ចំណេះដឹងទូទៅ’ Category

កម្រាលផ្លូវកៅស៊ូ ដែលអាចជ្រាបទឹក (Porous Asphalt Pavement)

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

បន្ទប់ឃ្លាំមើលកាមេរ៉ាសុវត្ថិភាព អគ្គស្នងការដ្ឋាននគរបាលជាតិ

កាមេរ៉ាសុវត្ថិភាពចំនួនជាង ២០០ ត្រូវបានតម្លេីងតាមភ្លេីងស្តុបក្នុងរាជធានីភ្នំពេញ ដេីម្បីតាមដានបទល្មេីសនានា នឹងដាក់អោយដំណេីរការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ ស្អែកនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ នឹងប្រកាសបើកដំណើរការមជ្ឈមណ្ឌលត្រួតពិ និត្យសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមដងផ្លូវនៅទូទាំងរាជធានីភ្នំពេញ និងកន្លែងទទួលពាក្យបណ្តឹងបទល្មើសចរាចរណ៍នៅទូទាំងប្រទេស។ ឧត្តមសេនីយទោ មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែធ្នូនេះថា នេះគឺជាជំហានដំបូងដែលក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានផ្តល់ជំនួយមកក្រសួងមហាផ្ទៃកម្ពុជា នូវការបំពាក់សំភារៈការ៉ាម៉ានៅតាមដងផ្លូវចំនួនជាង ២០០កាមារ៉ាដើម្បីបញ្ជូនរូបភាព ស្នាក់ការកណ្តាល។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

លោក វណ្ណ ម៉ូលីវណ្ណ៖«រៀន និង​ស្រាវជ្រាវ​មិនចេះចប់​ទេ»

ភ្នំពេញ៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ២០១៥នេះ លោក​មាន​អាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី១ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ១៩៤៤ ។ នៅ​ឆ្នាំ១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង។ បន្ត​ការ​អាន

រូបតួអង្គក្នុងរឿងរាមកេរ្តិ៍

រូបភាពតួអង្គខ្លះៗ

នេះជារូបភាពដែលបង្ហាញពីរូបភាពតួអង្គសំខាន់ៗក្នុងរឿងរាមកេរ្តិ៍ ដែលផ្តោតទៅលើពណ៌ សម្លៀកបំពាក់និងគ្រឿងតែងកាយសម្រាប់សម្គាល់តួអង្គនីមួយៗដែលវិទ្យាស្ថានរៃយំបានសហការជាងបីឆ្នាំជាមួយលោកគ្រូជេត ចន គូរនិងបោះពុម្ពបង្ហាញជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវនានាក្នុងអំឡុងឆ្នាំ2002។
– រូបភាពតួអង្គក្នុងរឿងរាមកេរ្តិ៍ គូរដោយ: លោកគ្រូជេត ចន
– និពន្ធនាយក: លី តារាវុធ និង អាំងគ្រីម មូអាន់
– ក្រុមការងារនិពន្ធនិងស្រាវជ្រាវ: ព្រាប ចាន់ម៉ារ៉ា, ច័ន្ទ វិត្ថារិន្ទ, សាន ផល្លា
– ក្រុមបច្ចេកទេស និងការងារផ្សេងៗ: រ៉ាន់ ចាន់រដ្ឋា, ឈន សុវណ្ណរ៉ា, រ៉ាន់ សុវណ្ណនី
– រៀបចំសៀវភៅនិងបោះពុម្ពផ្សាយ: វិទ្យាស្ថានសិល្បៈនិងវប្បធម៌រៃយំ

សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលំអិតរបស់តួអង្គនីមួយៗ

ប្រភព៖ គណនេយ្យហ្វេសប៊ុក ល្ខោនខោលខ្មែរ/ Lakhoan Khoal Khmer

កិច្ចពិភាក្សា លើកតម្កើង ការប្រើប្រាស់ប្រាក់រៀលខ្មែរ

វាលគ្មិន៖ លោកជំទាវ ជា សារី

ប្រភព៖ កម្មវិធី ទិដ្ឋភាពថ្ងៃនេះ (Today View) TV3

បទយកការណ៍៖ សាកលវិទ្យាល័យវិចិត្រសិល្បៈ គឺមិនមានការប្តូរទីតាំង ឬកែប្រែរចនាបទដើមឡើយ

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបញ្ជាក់ជាថ្មីថា សាកលវិទ្យាល័យវិចិត្រសិល្បះ ដែលស្ថិតនៅជាប់សារមន្ទីរជាតិ ខាងជើងព្រះបរមរាជវាំង គឺមិនមានការប្តូរទីតាំង ឬកែប្រែរចនាបទដើមនោះទេ។ ប៉ុន្តែគ្រាន់តែមានការជួសជុលអាគារថ្មី ដោយផ្សារភ្ជាប់ជាមួយអាគារចាស់តែប៉ុណ្ណោះ។ សេចក្តីប្រកាសផ្ទាល់មាត់នេះ បានធ្វើឡើងក្រោយពេលដែលមានការលើកឡើងថា សាកលវិទ្យាល័យវិចិត្រសិល្បះ កំពុងតែរុះរើអាគារ ដើម្បីផ្លាល់ប្តូរទីតាំងថ្មី ទៅកាន់តំបន់ជ្រោយចង្វារ។ រីឯទីតាំងសព្វថ្ងៃ ទុកសម្រាប់ពង្រីកសារមន្ទីរជាតិ។

ប្រភព៖ ព័ត៌មានពេលយប់របស់បណ្តាញស្ថានីយ៍ទូរទស្សន៍ PNN

របាយកាណ៍ ការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤

ប្រភព៖ គណនេយ្យហ្វេសប៊ុក The NGO Forum on Cambodia