Archive for the ‘គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ’ Category

គម្រោងសួនច្បារដេអិន

ដេីម្បីលេីកកំពស់សោភ័ណភាពអោយកាន់តែល្អប្រសេីរ នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំកែលំអសួនច្បារដេអិន ចាប់ពីផ្លូវលេខ១៣៤ ដល់ក្តាន់ពីរ ក្នុងខណ្ឌ៧មករា។
គម្រោងនេះ នឹងរៀបក្រាលថ្មក្រានីត រៀបចំសួនផ្កាស្មៅ បង្គោលភ្លេីងបំភ្លឺសួន បំពាក់ឧបករណ៍ហាត់ប្រាណ និងបង្គន់សាធារណៈ៕

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

កិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាជញ្ជាំងបេតុងបឹងត្របែក

 (២៦-០៧-២០១៦)

បឹងត្របែក គឺជាប្រឡាយសំខាន់ដែលអាចរំដោះទឹកបានមួយភាគធំនៃរាជធានីភ្នំពេញយើង។ បច្ចុប្បន្ន ប្រឡាយនេះត្រូវធានាបញ្ជូនទឹកឱ្យបាន ២៣ម៉ែត្រគីបក្នុងមួយវិនាទី សម្រាប់សមត្ថភាពបូមនៃស្ថានីយ៍ថ្មី ដូច្នេះយើងត្រូវធ្វើការសម្រួលផ្លូវទឹកនេះឱ្យបានល្អបំផុត។

ហេតុនេះ យើងត្រូវបន្តការងារចំពោះមុខមួយចំនួនដូចខាងក្រោម៖
១-បន្ថែមក្រុមហ៊ុនមួយទៀត ដើម្បីពន្លឿនការស្ថាបនាជញ្ជាំងបេតុងពីផ្លូវ៤៨៤ រហូតដល់ស្ថានីយ៍បូមតែម្តង។
២-អាជ្ញាធរខណ្ឌត្រូវយកប្លង់ជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ទៅធ្វើការផ្សព្វផ្សាយ ដើម្បីមានការចូលរួមសហការឱ្យបានល្អ។
៣-ចុះស្រង់ស្ថិតិបន្ថែម ដើម្បីពង្រីកផ្លូវអមសងខាងប្រឡាយបឹងត្របែកនេះឱ្យបានលឿន៕

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

ស្ថានភាពជំនន់ទឹកភ្លៀង នាថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៦

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល១ម៉ោង នារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ បន្ត​ការ​អាន

សេចក្តីប្រកាស់ភ្លាមៗក្រោយភ្លៀងលិចក្រុងតំបន់មួយចំនួន

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ក្នុងពេលធ្លាក់ភ្លៀងខ្លាំងនារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ
-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ៣០នាទីក្រោយភ្លៀង
-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ៤០នាទីក្រោយភ្លៀង
-តំបន់ផ្សារកណ្តាល ស្រកអស់ ៣០នាទីក្រោយភ្លៀង
-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ៣០នាទីក្រោយភ្លៀង
-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ ១៥នាទីក្រោយភ្លៀង
-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ ២០នាទីក្រោយភ្លៀង
-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ ១៥នាទីក្រោយភ្លៀង។
ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ បុ៉ន្តែត្រូវកែលំអអណ្តូងលូនិងបូមស្តារលាងលូ។
សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

គម្រោងស្ថាបនាប្រព័ន្ធប្រឡាយបង្ហូរទឹកស្អុយ យុទ្ធសាស្រ្តរយៈពេលវែងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ

ក្នុងផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយឲ្យមានលក្ខណៈយុទ្ឋសាស្ត្រយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបុកបន្ទះបេតុងធ្វេីជញ្ជាំងប្រឡាយបាក់ទូកនិងផ្លូវបេតុងអមសងខាងប្រឡាយ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ប្រឡាយនេះ ទទួលទឹកមួយផ្នែករបស់ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌដូនពេញ។

គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ការដ្ឋានសម្រេចបុកបន្ទះបេតុងបានប្រវែង ២៨៦ម លេីប្រវែងជំហានទី១ ៤៣២ម ត្រូវជា ៦៦%។ ចំពោះមុខ កំពុងចាក់បេតុងធ្នឹម បង្កាន់ដៃ និងស្ថាបនាផ្លូវបេតុងសងខាងប្រឡាយ។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

គម្រោងស្ថាបនាផ្លូវក្រោមដីស្តុប កាណាឌីយ៉ា (BKC)

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីស្តុបBKC (កាណាឌីយ៉ា) និងពិនិត្យលទ្ធភាពចាប់ផ្តីមសាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែមទៀតនៅតំបន់ក្បាលថ្នល់ស្ថិតក្នងខណ្ឌចំការមន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាការកកស្ទះចរាចរ។ ចំពោះចំណុចស្តុបBKC ក្រុមការងារបច្ចេកទេសនឹងសិក្សាលម្អិតបន្ថែមអំពីផលប៉ះពាល់នៃគម្រោង ចំណែកឯគម្តោងសាង់សង់ស្ពានអាកាសក្បាលថ្នល់ត្រូវតែចាប់ផ្តើម បើទោះបីជានៅមានបញ្ហាដែលជាឧបសគ្គមួយចំនួនក៏ដោយ។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

ជំហររបស់សាលារាជធានី៖ តាមផែនការរយៈពេល ២ឆ្នាំទៀត បញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងទូទាំងរាជធានីភ្នំពេញ នឹងត្រូវបញ្ចប់

ក្នុងផែនការដោះស្រាយបញ្ហាទឹកជន់លិចនៅផ្លូវលេខ៣១៥ ៣១៧ ៦០៦ ៦០៨ ៣៣៧ ៥៩២ តំបន់ផ្សារមាន់អាំង តំបន់វិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ថានីយ៍បូមទឹកថ្មី ទួលគោកទី១ត្រឡោកបែក ដែលបំពាក់ម៉ូទ័រចំនួន ៥គ្រឿង។ ក្នុងនោះម៉ូទ័រទំហំ ០.៦ម ចំនួន ៣គ្រឿង និងម៉ូទ័រ ០.៥ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី ត្រូវជា ១៨.០០០ម៉ែត្រគូបក្នុង១ម៉ោង គឺកេីន ៣ដងធៀបនឹងសមត្ថភាពស្ថានីយ៍បូមទឹកចាស់។ គម្រោងនេះ នឹងបញ្ចប់នៅខែសីហាខាងមុខ ដូច្នេះបងប្អូនដែលរស់នៅទីតាំងខាងលើនឹងលែងមានកង្វល់ទឹកជន់ទៀតហើយ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ