ស្ថានភាពជំនន់ទឹកភ្លៀង នាថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៦

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល១ម៉ោង នារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ
-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ១៥នាទីក្រោយភ្លៀង
-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ១០នាទីក្រោយភ្លៀង
-តំបន់ផ្សារកណ្តាល ស្រកអស់ ១៥នាទីក្រោយភ្លៀង
-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ២០នាទីក្រោយភ្លៀង
-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ ១០នាទីក្រោយភ្លៀង
-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង
-ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាម
-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង។
ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ ប៉ុន្តែត្រូវកែលំអអណ្តូងលូ បូមស្តារលាងលូ និងកាយសំរាមមុខអណ្តូងលូ។

យើងសង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងរួចនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%។

ប្រភព៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ

ប្រភព៖ Khmer News and video (ទីតាំងផ្សារកណ្តាល)

ប្រភព៖ Chap Dina (ទីតាំងផ្សារកណ្តាល)

ប្រភព៖ Cycling Island (ទីតាំងផ្សារកណ្តាល)

Advertisements
%d bloggers like this: