ទីតាំងជំនន់ទឹកភ្លៀងក្នុងក្រុង ថ្ងៃទី ១៦ មិថុនា ឆ្នាំ២០១៦

ទីតាំងទឹកធ្លាប់លិចធ្ងន់ធ្ងរជារៀងរាល់ឆ្នាំនៅក្នុងខណ្ឌទាំង៤ក្នុងក្រុង ចំនួន ១៤កន្លែង ត្រូវបានកាត់បន្ថយការលិចទឹកចំនួន ១១កន្លែង ឯ៣កន្លែង កំពុងអនុវត្តគម្រោង ។
ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល២ម៉ោង១០នាទី នារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦នេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ
១-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
២-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ១០នាទីក្រោយភ្លៀង
៣-ផ្សារទួលទំពូងស្រកអស់ភ្លាម
៤-ស្តុបម៉ុងឌីយ៉ាល់ស្រកអស់ភ្លាម
៥-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ១៥នាទីក្រោយភ្លៀង
៦-តំបន់ផ្សារកណ្តាល ស្រកអស់ ១០នាទីក្រោយភ្លៀង
៧-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ១៥នាទីក្រោយភ្លៀង
៨-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ភ្លាមក្រោយភ្លៀង
៩-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង
១០-ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាមក្រោយភ្លៀង
១១-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង
១២-តំបន់ក្រោយវាំងផ្លូវលេខ១៩ ទឹកស្រកអស់អាចប្រេីពេល ១ម៉ោង ។ គម្រោងនឹងដាក់លូរំដោះទឹកឆាប់ៗ
១៣-តំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ទឹកអាចស្រកអស់រយៈពេល ២០នាទីទៀត។
១៤-មុខវត្តមហាមន្ត្រីស្រកអស់ភ្លាម។
ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ បុ៉ន្តែត្រូវកែលំអអណ្តូងលូ បូមស្តារលាងលូ និងកាយសំរាមមុខអណ្តូងលូ។

សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

ប្រភព៖ ស្ថានីយ៍វិទ្យុ អេប៊ីស៊ី

Advertisements
%d bloggers like this: