ករណីលេចធ្លាយទឹកស្អុយពីលូបង្ហូររបស់រដ្ឋ ក្នុងក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០១៦ មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសហការជាមួយ តំណាងសាលាក្រុង មន្ត្រីមន្ទីរសាធារណការ និងលោកចៅសង្កាត់២ ក្រុមការងារនេះបានចុះរួមគ្នា ពិនិត្យផ្ទះប្រជាពលរដ្ឋដែលមានលេចធ្លាយទឹកស្អុយចេញពីបណ្តាញទុយោររបស់រដ្ឋ ឋិតនៅក្រុម១៣ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ។
ជាលទ្ធផល៖
-ដោយសារខែនេះមានភ្លៀងធ្លាក់ខ្លាំងគ្រប់កន្លែងក្នុងក្រុង ទើបទុយោរខ្លះបានលេចធ្លាយជាយថាហេតុ។
-មន្ត្រីជំនាញ របស់មន្ទីរសាធារណការ នឹងធ្វើការបិទភ្ជិតត្រង់ទុយោរដែលបានលេចធ្លាយនេះដើម្បីកុំអោយមានក្លិនភាយស្អុយបន្តទៀត។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន

Advertisements
%d bloggers like this: