យុទ្ធនាការស្តារប្រព័ន្ធបង្ហូរទឹកស្អុយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយស្តារសំរាម ចំនួន ២ប្រឡាយ គឺប្រឡាយទួលសែន និងប្រឡាយបឹងត្របែក ក្នុងខណ្ឌចំការមន។

ដោយឡែក គិតត្រឹមថ្ងៃនេះ មន្ទីរបានកាយសំរាមនៅពោះប្រឡាយបឹងត្របែក ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ៍បូមទឹកបឹងត្របែក ដឹកចេញដោយរថយន្តបានចំនួន ២៨៨ជេីង ត្រូវជាបរិមាណ ១.៤៤០ម៉ែត្រគូបនៃសំរាម។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលរាជធានីភ្នំពេញ

%d bloggers like this: