គម្រោងកែច្នៃសំរាម Waste to Energy

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនCNEPG របស់ចិនជំនាញខាងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ស្តីពីការវិនិយោគរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនីក្នុងរាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញ ប្តេជ្ញារៀបចំគ្រប់គ្រងបញ្ហាសំរាមនេះឲ្យបានល្អប្រសើរ ស្របតាមគោលការណ៍ ៣-២-១ របស់រដ្ឋបាលរាជធានីភ្នំពេញយើង។

ជាជំហានបន្តទៅទៀត យើងមានការងារចំនួន ២ចំណុចត្រូវធ្វើការ៖
-រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណ:ងាយស្រួលជាមួយស្ថាប័នផ្សេងៗ សម្រាប់ការចាប់ផ្តើមមួយដ៏ប្រសើរ។
-ទាំងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវទៅសិក្សាដោយផ្ទាល់នៅរោងចក្រក្រុមហ៊ុនCNEPG ប្រទេសចិន ដើម្បីមានមូលដ្ឋានក្នុងសម្រេចចិត្ត និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

យើងប្តេជ្ញាថា យ៉ាងយូរ ០៦ខែទៀត ការងាររបស់យើងនឹងមានផ្លែផ្កា បញ្ហាសំរាមក្នុងរាជធានីភ្នំពេញក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ទីក្រុងយើងក៏កាន់តែមានសោភណភាពល្អ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

%d bloggers like this: