ជំនន់ទឹកភ្លៀងក្នុងទីរួមខេត្តកំពត នាថ្ងៃទី ១៦ ឧសភា ឆ្នាំ២០១៦

ក្រោយពីភ្លៀងធ្លាក់មួួយមេធំរួចមក គេសង្កេតឃើញថាធ្វើឲ្យមានការជន់លិចតំបន់មួយចំនួនក្នុងក្រុងកំពត ជាពិសេសនៅផ្សារសាមគ្គី ទីរួមខេត្តកំពត ដែលត្រូវបានរងការជន់លិចយ៉ាងខ្លាំង ទន្ទឹមនឹងគ្នានោះផងដែរក៏មានការរិះគន់ និងទទូចឲ្យមានការស្ថាបនាប្រព័ន្ធលូបង្ហូរដែលមានមុខកាត់ធំជាងមុន ដែលលូសព្វថ្ងៃនេះមានមុខកាត់ត្រឹម ០.៦មតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតមានប្រជាជនម្នាក់ដែលរស់នៅតំបន់នោះក៏បាននិយាយទៀតថា ២ម៉ោងក្រោយភ្លៀងធ្លាក់ ទើបទឹក ស្រកទៅវិញអស់។

ខាងក្រោមនេះជារូបភាពខ្លះៗដែលដកស្រង់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យុ ABC កម្ពុជា។

ប្រភព៖ ហ្វេសប៊ុកវិទ្យុ ABC កម្ពុជា

%d bloggers like this: