គម្រោងកែលម្អផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាអំពីគម្រោងកែលម្អផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរជាងពេលបច្ចុប្បន្ន។ ការគិតគូរកែលម្អផ្សារចំនួនពីរ គឺផ្សារកណ្ដាល និងផ្សារជម្ពូវ័ន ត្រូវបានលើកមកពិភាក្សា។

ជាលទ្ធផល សម្រេចឲ្យមន្ត្រីជំនាញសិក្សាបន្ថែមទៀត បន្ថែមជម្រើសឲ្យបានច្រើនសម្រាប់ជាការពិចារណាដោយផ្តោតទៅលើទាំងប្លង់ស្ថាបត្យកម្ម ទាំងទំហំតូប ទាំងចរន្តខ្យល់ចេញចូលជាដើម។ ជាក់ស្តែងយើងមិនអាចបណ្ដែតបណ្ដោយឲ្យនៅអនាធិបតេយ្យ រញ៉េរញ៉ៃបែបនេះឡើយ ត្រូវតែកែលម្អ នោះទើបជាការគិតគូរដល់បងប្អូនអាជីវករ និងអ្នកទិញយ៉ាងពិតប្រាកដ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការអភិបាលក្រុងរាជធានីភ្នំពេញ

Advertisements
%d bloggers like this: