សកម្មភាពស្តារប្រឡាយបឹងត្របែក

ក្នុងផែនការដោះស្រាយបព្ហាាទឹកជន់លិច របស់សាលារាជធានីភ្នំពេញ ក្រុមការងារមន្ទីរសាធារណការរាជធានី បានចុះពិនិត្យនិងជំរុញការជីកស្តារភក់ និងកាយសំរាមនៅប្រឡាយបឹងត្របែក ចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ៍បឹងត្របែក និងបានពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកថ្មីបឹងត្របែកផងដែរ។

ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ការដ្ឋានដំណេីរការកាយសំរាមចេញពីពោះប្រឡាយ និងដឹកចេញដោយរថយន្តបានចំនួន ១១២ជេីង ឯលទ្ធផលសាងសង់ស្ថានីយ៍បូមទឹកថ្មីសម្រេចបាន ៥០%នៃគម្រោង ហើយការដ្ឋាននេះកំពុងមមាញឹកទាំងថ្ងៃទាំងយប់។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

%d bloggers like this: