មូលហេតុ​ដែល​នាំ​ឲ្យ​ទីប្រជុំ​ជន​ទីក្រុង ​ភ្នំពេញ​ ផ្លាស់​ប្តូរ​ទៅ​ទិស​ពាយព្យ

ខណៈ ពេល ដែល ពាណិជ្ជកម្ម និង ការ វិនិយោគ អចលនទ្រព្យ ផ្សេងៗ បាន ដើរ តួ យ៉ាង សំខាន់ នៅ ក្នុង ជីវភាព រស់នៅ នៅ ទីក្រុង នៅ ប៉ែក ខាង ត្បូង នៃ ទីក្រុង ទីតាំង គម្រោង ហេដ្ឋា រចនា សម្ព័ន្ធ ទីតាំង ទំនេរ និង ឱកាស ក្នុង ការទិញ ផ្ទះ ដែល មាន តម្លៃ សមរម្យ បាន ជំរុញ ឲ្យ ទីប្រជុំជន របស់ ទីក្រុង ភ្នំពេញ ខិត ទៅ ប៉ែក ពាយព្យ ទៅ វិញ ដោយ មាន ខណ្ឌ មួយ ចំនួន ដូចជា ខណ្ឌ ប្ញស្សីកែវ ដែល កំពុង តែ នាំ មុខ គេ។

គម្រោង វិនិយោគ ថ្មី នៅ តាម បណ្តោយ ផ្លូវ នានា នៃ សង្កាត់ ទួល សង្កែ តំបន់ ទាំង នេះ អាច នឹង ងាយ ស្រួល ធ្វើ ដំណើរ សម្រាប់ អ្នក ដែល ជ្រើសរើស ទិញ ផ្ទះ ឬ ខុនដូ នៅ ប៉ែក ខាង ពាយព្យ នៃ ទីក្រុង ភ្នំពេញ ។

លោក Ross Wheble អ្នក គ្រប់ គ្រង ប្រចាំ ប្រទេស របស់ Knight Frank Cambodia សម្លឹង ឃើញ សក្តានុពល ខ្ពស់ នៅ ក្នុង គម្រោង អភិវឌ្ឍន៍ ហេដ្ឋា រចនា សម្ព័ន្ធ បច្ចុប្បន្ន និង ក្នុង ពេល អនាគត ដែល ផ្តោត ទៅ លើ ប៉ែក ខាង ជើង និង ខាង ពាយព្យ នៃ ទីក្រុង ភ្នំពេញ ។

លោក បាន ថ្លែង ថា ៖ « មាន និន្នាការ នៃ ការ អភិវឌ្ឍ ដែល ហូរ ទៅ កាន់ ផ្នែក ខាង ជើង និង ខាង ពាយព្យ នៃ ទីក្រុង មែន ដែល មួយ ផ្នែក ធំ គឺ បណ្តាល មក ពី ការ អភិវឌ្ឍ ផ្នែក ហេដ្ឋា រចនា សម្ព័ន្ធ » ។

លោក បាន បន្ត ថា ៖ « ជាមួយ នឹង ការ អភិវឌ្ឍ នៃ ផ្លូវ លេខ ៥៩៨ និង ផ្លូវ ហាណូយ យើង បាន សង្កេត ឃើញ ការ រីក ចម្រើន គួរ ឲ្យ កត់ សម្គាល់ នូវ ចំនួន បុរី ដែល កំពុង ត្រូវ បាន សាងសង់ ក៏ ដូច ជា ការ ប្រកាស ការ ចាប់ ផ្តើម សាងសង់ ផ្សារ Aeon 2 ដែល មាន ទីតាំង នៅ ជិត Camko City» ។

បន្ថែម ពីនេះ ទៅ ទៀត ហេដ្ឋា រចនា សម្ព័ន្ធ ថ្នាក់ ខ្ពស់ នឹង ធ្វើ ឲ្យ តំបន់ ខាង ជើង និង ខាង ពាយព្យ ទៅ ជា តំបន់ ដែល មាន ភាព ទាក់ទាញ សម្រាប់ ហាង លក់ ទំនិញ រាយ និង សម្លៀក បំពាក់ ដូចជា Parkson Mall និង ផ្សារ Aeon Mall 2 ជាដើម ។

ខណៈ ពេល ដែល វិស័យ ហិរញ្ញវត្ថុ កំពុង តែ មាន ការ រីក ចម្រើន ក៏ ដូច ជា មាន សហគ្រាស ពហុ ជាតិ ជាច្រើន ចូល មក ទីក្រុង ភ្នំពេញ កន្លែង ការិយាល័យ កម្រិត ខ្ពស់ ក៏ ចាប់ ផ្តើម មាន ភាព ទាក់ទាញ កាន់ តែ ខ្លាំង ដែរ ដែល នេះ បាន ចោទ ជា សំណួរ ថា តើ ទីក្រុង ភ្នំពេញ នឹង មាន តំបន់ ហិរញ្ញ វត្ថុ និង ជំនួញ ថ្មីៗ បន្ថែម ទៀត ឬ យ៉ាង ណា ?

កាល ពី ដើម ឆ្នាំ នេះ អ្នក នាង Sharon Liew នាយក ប្រតិបត្តិ របស់ Huttons CPL បាន និយាយ ថា តំបន់ ហិរញ្ញវត្ថុ ឬ ជំនួញ នឹង មាន ទីតាំង នៅ ក្បែរ អគារ កាណាឌីយ៉ា ឬ អគារ វឌ្ឍនៈ ។

អ្នក នាង បាន និយាយ ថា ៖ « មក ដល់ ពេល នេះ មាន ធនាគារ ជាង ១៥ នៅ តំបន់ នោះ រួច ទៅ ហើយ ដែល ធ្វើ ឲ្យ តំបន់ នេះ អាច នឹង ក្លាយ ទៅ ជា តំបន់ ហិរញ្ញវត្ថុ » ។

នៅ ក្បែរ តំបន់ នោះដែរ ដោយ គេ ធ្លាប់ បាន ស្គាល់ ថា ជា បឹងកក់ គឺជា ទីតាំង សមស្រប សម្រាប់ ការ អភិវឌ្ឍ ហេដ្ឋា រចនា សម្ព័ន្ធ សម្រាប់ ជួយ សម្រួល ដល់ ការ ពង្រីក នៃ ទីក្រុង ក្នុង ពេល អនាគត ។

ដោយ អាជីវកម្ម លក់ រាយ និង ហរិញ្ញវត្ថុ មាន ការ លេច មុខ ឡើង គេ អាច រំពឹង ទុក ថា តំបន់ ផ្នែក ខាង ជើង នឹង មាន ការងារ ថ្មីៗ ជាច្រើន ។

អនាគត របស់ ប៉ែក ខាង ជើង និង ពាយព្យ នៃ ទីក្រុង ភ្នំពេញ មាន លក្ខណៈ ភ្លឺ ស្វាង ដែល ផ្តល់ ជា ឱកាស ដល់ អតិថិជន ក្នុង ស្រុក ដែល មាន បំណង ចង់ ស្វែង រក ផ្ទះ ក្នុង ក្តី ស្រមៃ របស់ ពួក គេ ។

ដោយ សារ តែ វិនិយោគិន និង អ្នក អភិវឌ្ឍ បាន ផ្តោត សំខាន់ លើ ផ្នែក ខាង ត្បូង អស់ រយៈ ពេល យូរ មក ហើយ ហើយ នាំ ឲ្យ តម្លៃ ដី និង អចលនទ្រព្យ នៅ ផ្នែក ខាង ជើង មាន តម្លៃ ថោក ជាង ដល់ ទៅ ៣ ដង ។ នេះ បើ តាម របាយការណ៍ ថ្មី របស់ CVEA ។

ក្រុមហ៊ុន J&L Property Development បាន ឈាន ជើង ចូល មក ប៉ែក ខាង ពាយព្យ តាម រយៈ គម្រោង Sky Tree Condo ដែល មាន ទីតាំង នៅ ទួល សង្កែ ខណ្ឌ ប្ញស្សីកែវ ។ យូនីត ប្រណីតៗ មាន តម្លៃ ត្រឹម តែ ១ ៣០០ ដុល្លារ ក្នុង មួយ ម៉ែត្រ ការ៉េ ដោយ តម្លៃ នេះ ផ្តល់ ជា ឱកាស វិនិយោគ ដ៏ ល្អ សម្រាប់ អតិថិជន ។

លោក Wheble បាន បញ្ចប់ ថា ៖ «ខណៈ ពេល ដែល ហេដ្ឋា រចនា សម្ព័ន្ធ បន្ត អភិវឌ្ឍ នៅ ផ្នែក ខាង ជើង នៃ ទីក្រុង តំបន់ នេះ នឹង មាន សក្តានុពល ខ្ពស់ ក្នុង ការ ប្រជែង និង យក ឈ្នះ លើ ទីផ្សារ កម្រិត មធ្យម »៕

ប្រភព៖ អត្ថបទទាំងស្រុងពី ភ្នំពេញប៉ុស្តិ៍

Advertisements
%d bloggers like this: