Archive for ខែ​ឧសភា, 2016

គម្រោងស្តារប្រព័ន្ធលូតំបន់ស្តុបផ្សារដេប៉ូ

តំបន់ស្តុបផ្សារដេប៉ូលែងលិចទឹកខ្លាំងទៀតហើយ!

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការរាជធានី បានចាប់ផ្តើមបូមស្តារលូនៅវិថីនេរុហ៍ ចាប់ពីមហាវិថីកម្ពុជាក្រោមដល់មហាវិថីព្រះមុនីរ៉េត ដោយប្រើប្រាស់រថយន្តបូមចំនួន ៨គ្រឿង។

តំបន់ភ្លេីងស្តុបផ្សារដេប៉ូដែលធ្លាប់លិចលង់ដោយទឹកភ្លៀងកន្លងមក សម្រាប់ឆ្នាំនេះ នឹងមិនរងការលិចលង់ធ្ងន់ធ្ងរទៀតទេ ដោយសារសាលារាជធានីភ្នំពេញទេីបនឹងបព្ចាប់ការដាក់លូទំហំ ១.៥ម នៅផ្លូវលេខ៣៣៦បង្ហូរទៅប្រឡាយបឹងសាឡាង។

ប្រភព៖ គណនេយ្យហ្វេសប៊ុករដ្ឋបាលសាលារាជធានីភ្នំពេញ

Advertisements

គម្រោងស្តារប្រព័ន្ធលូក្នុងក្រុង

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តេីមបូមស្តារបណ្តាញលូនៅមហាវិថីព្រះមុនីវង្ស ចាប់ពីមហាវិថីម៉ៅសេទុង ដល់មហាវិថីព្រះសីហនុ ដោយប្រើប្រាស់រថយន្តបូមលូចំនួន ៨គ្រឿង ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងហានណូយ ប្រទេសវៀតណាម

ភ្លៀងជាង ២៤ម៉ោង នៅទីក្រុងហានណូយ បណ្តាលអោយទឹកលិចទីក្រុង

សារព័ត៌មានជាច្រើនរបស់ប្រទេសវៀតណាមបានចុះផ្សាយកាលពីព្រឹកនេះ(២៥/០៥/២០១៦) ថាកាលពីម្សិលមិញមេឃចាប់ផ្តើមផ្លៀងដែលមានរយះពេល បានបង្ករឲ្យទីក្រុងទាំងមូលពោរពេញទៅដោយទឹកភ្លៀង នេះជាលើកដំបូងហើយដែលទីក្រុងមួយនេះទទួលរង់នូវគ្រោះមួយនេះ ។ វាបានបណ្តាលឲ្យលិចនូវកន្លែងរស់នៅ អាគារសិក្សា សាលារៀន មន្ទីពេទ្យ តែទោះបីយ៉ាងណាវាមិនបង្ករឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ។ ស្របគ្នានិងដំណើរទស្សនៈកិច្ចរបស់លោក អូប៉ាម៉ាមកកាន់ទីក្រុងហានណូយ ។មេឃនៅតែបន្តភ្លៀងនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់វៀតណាម៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកវិទ្យុ ABC Cambodia 

ចុចទីនេះដើម្បីអានអត្ថបទទាក់ទងនឹងជំនន់ទឹកភ្លៀង

ចុចទីនេះដើម្បីអានអត្ថបទទាក់ទង

យុទ្ធនាការស្តារប្រព័ន្ធបង្ហូរទឹកស្អុយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយស្តារសំរាម ចំនួន ២ប្រឡាយ គឺប្រឡាយទួលសែន និងប្រឡាយបឹងត្របែក ក្នុងខណ្ឌចំការមន។

ដោយឡែក គិតត្រឹមថ្ងៃនេះ មន្ទីរបានកាយសំរាមនៅពោះប្រឡាយបឹងត្របែក ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ៍បូមទឹកបឹងត្របែក ដឹកចេញដោយរថយន្តបានចំនួន ២៨៨ជេីង ត្រូវជាបរិមាណ ១.៤៤០ម៉ែត្រគូបនៃសំរាម។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលរាជធានីភ្នំពេញ

តំហែរទាំ និងការជួសជុលសំណង់ទ្វារទឹកខ្ពបត្របែក

សកម្មភាពក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម កំពុងធ្វើការថែទាំ និងជួសជុលឡើងវិញ សំណង់ទ្វារទឹកខ្ពបត្របែក ស្ថិតនៅក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជាលទ្ធផល មកដល់ពេលនេះ ការងារខាងលើ សម្រេចបានប្រមាណ ៦៥ ភាគរយ ហើយ ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការក្រសួងធនធានទឹក និងឧតុនិយម

ស្តារប្រឡាយសង្គ្រោះការជន់លិចតំបន់ខាងជើងព្រលានយន្តហោះភ្នំពេញ

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តេីមជីកស្តារកំណកភក់ប្រឡាយស្របផ្លូវរថភ្លេីង ចាប់ពីផ្លូវតាំងកសាងដល់លូប្រអប់ឆ្លងផ្លូវរថភ្លេីង និងប្រឡាយពីផ្លូវរថភ្លេីងដល់ប្រឡាយទួលសំពៅ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ប្រឡាយនេះ មានតួនាទីសំខាន់ សម្រាប់ដោះស្រាយបញ្ហាទឹកជន់លិចនៅតំបន់ខាងជេីងព្រលានយន្តហោះ មហាវិថីសហព័ន្ឋរុស្សីុ តំបន់ដងនង្គ័ល ក្នុងសង្កាត់កាកាប និងសង្កាត់ចោមចៅ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

ដំណោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតំបន់ខាងជើងព្រលានយន្តហោះ

ដេីម្បីដោះស្រាយបព្ហាាទឹកជន់លិចនៅតំបន់ខាងជេីងព្រលានយន្តហោះ ទីតាំងដងនង្គ័ល មហាវិថីសហព័ន្ឋរុស្សីុ ក្នុងភូមិសាស្ត្រសង្កាត់កាកាប និងសង្កាត់ចោមចៅ។

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក បុិល កុសល អភិបាលខណ្ឌសែន សុខ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជព្ជាូនរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ ប្រធានអង្គភាពលូទឹក ប្រធានការិយាល័យភូមិបាលនិងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពប្រឡាយបង្ហូរទឹកស្របផ្លូវរថភ្លេីង និងប្រឡាយពីផ្លូវរថភ្លេីងភ្ជាប់ប្រឡាយទួលសំពៅ។ តាមការចុះពិនិត្យនិងដោយបានគោលការណ៍ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការណ៍បន្ទាន់ ដូចខាងក្រោមៈ
១-មន្ទីរសាធារណការនិងដឹកជព្ជាូន ដាក់គ្រឿងចក្រចុះកាយស្តារភក់ប្រឡាយស្របផ្លូវរថភ្លេីង នៅរសៀលថ្ងៃនេះ។
២-សាលាខណ្ឌសែន សុខ សម្របសម្រួលជាមួយម្ចាស់ដី ដេីម្បីជីកប្រឡាយភ្ជាប់ពីផ្លូវរថភ្លេីងដល់បុរីកំពុងសាាងសង់។
៣-ទីតាំងបុរី ម្ចាស់បុរីឯកភាពកាយសំរាមពីមុខលូបណ្តោះអាសន្ន ហេីយចំពោះមុខម្ចាស់សុខចិត្តកាយចេញបណ្តាញលូទំហំ ១.៥ម ចំនួន ២ខ្សែដែលបានដាក់រួច តាមសំណេីក្រុមការងារ ដោយជំនួសដោយការធ្វេីប្រឡាយចំហទទឹង ៨ម។
៤-ទីតាំងប្រឡាយពីបុរីទៅភ្ជាប់ប្រឡាយទួលសំពៅ មន្ទីរនឹងចុះកាយស្តារភក់ កំបោក ស្មៅត្រែង និងឯកភាពអោយធ្វេីស្ពានឆ្លងកាត់ប្រឡាយជំនួសដោយការការដាក់លូទំហំតូច។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ