ការចុះត្រួតពិនិត្យតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

នៅរសៀលថ្ងៃទី២៨នេះ ក្រុមការងារសាលារាជធានីភ្នំពេញយើងបានចុះពិនិត្យទីតាំងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដើម្បីពិនិត្យ និងដោះស្រាយនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-ពិនិត្យមើលទីតាំងជាក់ស្តែងនៃការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ គួរបញ្ជាក់ថាការដោះស្រាយផលប៉ះពាល់នេះបានចំនួនប្រមាណ ៧០% ហើយប្រជាពលរដ្ឋភូមិចាស់រស់នៅជាក់ស្តែង យើងបានដោះស្រាយជូន ១០០%ហើយ។
-ពន្លឿន និងជំរុញការរៀបចំប្រព័ន្ធប្រឡាយ-លូ ឲ្យបានមុនរដូវវស្សាដើម្បីបញ្ជៀសបញ្ហាទឹកលិចជូនបងប្អូនប្រជាពលរដ្ឋ។
-ពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលខណ្ឌជ្រោយចង្វារ និងទីតាំងរបស់ក្រសួងសុខាភិបាលដែលមានការប៉ះពាល់ត្រង់ផ្លូវ១០០ម៉ែត្រពីអ័ក្សផ្លូវជាតិលេខ៦
-ពិនិត្យទីតាំងដី ៤ហិចតា ដែលត្រូវសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: តាមគម្រោងរបស់រាជរដ្ឋាភិបាល។

ខ្ញុំក៏សូមផ្តាំផ្ញើជូនបងប្អូនដែលមានដីនៅទីនេះថា កុំបារម្ភឲ្យសោះចំពោះទីតាំងអភិវឌ្ឍន៍មួយនេះ យើងកំពុងអភិវឌ្ឍន៍គ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូ សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល ផ្សារ សន្តិសុខ សណ្ដាប់ធ្នាប់ជាដើម។

ប្រភព៖ ហ្វេសប៊ុកផ្លូវការរបស់អភិបាលក្រុង ប៉ា សុជាតិវង្ស

%d bloggers like this: