បញ្ហាកកស្ទះចរាចរណ៍ និងទឹកលិចជុំវិញតំបន់បឹងកក់នឹងត្រូវបានកាត់បន្ថយបានប្រសើរនាពេលឆាប់ៗខាងមុខនេះ

បញ្ហាកកស្ទះចរាចរណ៍ និងទឹកលិចជុំវិញតំបន់បឹងកក់នឹងត្រូវកាត់បន្ថយ បានប្រសើរនាពេលឆាប់ៗខាងមុខនេះ។

នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមការងារសាលារាជធានីភ្នំពេញយើងមានទាំងខណ្ឌ សង្កាត់ មន្ទីរពាក់ព័ន្ទនានា ចុះពិនិត្យ និងដោះស្រាយការងារសំខាន់ៗ បីចំណុច ដូចខាងក្រោម៖
១-ពិនិត្យ និងជំរុញការរៀបចំតភ្ជាប់ផ្លូវក្រោយសណ្ឋាគារភ្នំពេញ កាត់តាមវិហារឥស្លាម ចេញមកផ្លូវក្នុងតំបន់បឹងកក់ (ផ្លូវ R4)។
២-ពិនិត្យ និងជំរុញការស្ថាបនាស្ថានីយ៍បូមទឹកទួលគោក២ ឲ្យបានរួចរាល់មុនរដូវវស្សាខាងមុខនេះ។ គួរបញ្ជាក់ថា ស្ថានីយ៍ថ្មីនេះស្ថាបនាបាន ៨០%ហើយ មានសមត្ថភាពបូមទឹករហូតដល់ ៥ម៉ែត្រគីបក្នុងមួយវិនាទី លើសពីម៉ាស៊ីនចាស់ ៣ដង ហើយជាកន្លែងបញ្ចេញទឹកពីតំបន់ផ្សារដេប៉ូ តំបន់៧មករា កម្ពុជាក្រោមជាដើម។
៣-ពិនិត្យ និងជំរុញការតភ្ជាប់ផ្លូវR9 និងផ្លូវR10 ដែលជាផ្លូវរំដោះចរាចរណ៍ពីតំបន់ទួលគោកទៅជ្រោយចង្វារ ឬកាល់ម៉ែត្រ។

ខ្ញុំសង្ឃឹមថា បងប្អូននឹងបានសប្បាយចិត្ត បន្ទាប់ពីផ្លូវទាំងនេះ និងស្ថានីយ៍បូមទឹកថ្មីរបស់យើងដាក់ដំណើរការជាស្ថាពរ។

ប្រភព៖ ហ្វេសប៊ុកផ្លូវការរបស់អភិបាលក្រុងរាជធានីភ្នំពេញ

%d bloggers like this: