គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានចាប់ផ្តើមសិក្សា,
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ, ប្រារព្ធពិធីចុះហត្ថលេខា លើកំណត់ហេតុពិភាក្សា ស្តីពីការសិក្សាអង្កេតបឋម សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) ក្រោមអធិបតី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក Atsushi Soma ប្រធានក្រុមសិក្សាអង្កេតបឋមគម្រោង(JICA) រួមជាមួយ មន្ត្រីជំនាញក្រោម ឱវាទរដ្ឋបាលរាជធានីភ្នំពេញ ។

គម្រោងសិក្សានេះ រួមមានៈ
១-ដាក់បណ្តាញលូ និងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន ១កន្លែង នៅខាងជេីងមហាវិថីសហព័ន្ឋរុស្សី ក្នុងសង្កាត់បឹងកក់ សង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោក។
២-ដាក់បណ្តាញលូ នៅតំបន់ខាងជើងវត្តភ្នំ និងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន ១កន្លែង ព្រមទាំងអាងក្រោមដីចំណុះ ៥.០០០ម៉ែត្រគូប នៅសួនច្បារជាប់មាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
៣-សាងសង់ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ នៅមុខស្ថានីយ៍បូមទឹកចំនួន ៤កន្លែង រួមមានៈ ស្ថានីយ៍បូមទឹកផ្សារចាស់ ព្រះគន្លង់១ ព្រះគន្លង់២ និងចតុមុខ។
៤-ផ្តល់រថយន្តបូមទឹកចល័តខ្នាតធំ ចំនួន ២គ្រឿង សម្រាប់បូមទឹកជន់លិចតាមទីតាំងក្នុងរាជធានីភ្នំពេញ។

ប្រភព៖ ហ្វេសប៊ុករដ្ឋបាលសាលារាជធានីភ្នំពេញ

%d bloggers like this: