Archive for ខែ​មេសា, 2016

បញ្ហាកកស្ទះចរាចរណ៍ និងទឹកលិចជុំវិញតំបន់បឹងកក់នឹងត្រូវបានកាត់បន្ថយបានប្រសើរនាពេលឆាប់ៗខាងមុខនេះ

បញ្ហាកកស្ទះចរាចរណ៍ និងទឹកលិចជុំវិញតំបន់បឹងកក់នឹងត្រូវកាត់បន្ថយ បានប្រសើរនាពេលឆាប់ៗខាងមុខនេះ។

នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមការងារសាលារាជធានីភ្នំពេញយើងមានទាំងខណ្ឌ សង្កាត់ មន្ទីរពាក់ព័ន្ទនានា ចុះពិនិត្យ និងដោះស្រាយការងារសំខាន់ៗ បីចំណុច ដូចខាងក្រោម៖
១-ពិនិត្យ និងជំរុញការរៀបចំតភ្ជាប់ផ្លូវក្រោយសណ្ឋាគារភ្នំពេញ កាត់តាមវិហារឥស្លាម ចេញមកផ្លូវក្នុងតំបន់បឹងកក់ (ផ្លូវ R4)។
២-ពិនិត្យ និងជំរុញការស្ថាបនាស្ថានីយ៍បូមទឹកទួលគោក២ ឲ្យបានរួចរាល់មុនរដូវវស្សាខាងមុខនេះ។ គួរបញ្ជាក់ថា ស្ថានីយ៍ថ្មីនេះស្ថាបនាបាន ៨០%ហើយ មានសមត្ថភាពបូមទឹករហូតដល់ ៥ម៉ែត្រគីបក្នុងមួយវិនាទី លើសពីម៉ាស៊ីនចាស់ ៣ដង ហើយជាកន្លែងបញ្ចេញទឹកពីតំបន់ផ្សារដេប៉ូ តំបន់៧មករា កម្ពុជាក្រោមជាដើម។
៣-ពិនិត្យ និងជំរុញការតភ្ជាប់ផ្លូវR9 និងផ្លូវR10 ដែលជាផ្លូវរំដោះចរាចរណ៍ពីតំបន់ទួលគោកទៅជ្រោយចង្វារ ឬកាល់ម៉ែត្រ។

ខ្ញុំសង្ឃឹមថា បងប្អូននឹងបានសប្បាយចិត្ត បន្ទាប់ពីផ្លូវទាំងនេះ និងស្ថានីយ៍បូមទឹកថ្មីរបស់យើងដាក់ដំណើរការជាស្ថាពរ។

ប្រភព៖ ហ្វេសប៊ុកផ្លូវការរបស់អភិបាលក្រុងរាជធានីភ្នំពេញ

Advertisements

ការចុះត្រួតពិនិត្យតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

នៅរសៀលថ្ងៃទី២៨នេះ ក្រុមការងារសាលារាជធានីភ្នំពេញយើងបានចុះពិនិត្យទីតាំងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដើម្បីពិនិត្យ និងដោះស្រាយនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-ពិនិត្យមើលទីតាំងជាក់ស្តែងនៃការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ គួរបញ្ជាក់ថាការដោះស្រាយផលប៉ះពាល់នេះបានចំនួនប្រមាណ ៧០% ហើយប្រជាពលរដ្ឋភូមិចាស់រស់នៅជាក់ស្តែង យើងបានដោះស្រាយជូន ១០០%ហើយ។
-ពន្លឿន និងជំរុញការរៀបចំប្រព័ន្ធប្រឡាយ-លូ ឲ្យបានមុនរដូវវស្សាដើម្បីបញ្ជៀសបញ្ហាទឹកលិចជូនបងប្អូនប្រជាពលរដ្ឋ។
-ពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលខណ្ឌជ្រោយចង្វារ និងទីតាំងរបស់ក្រសួងសុខាភិបាលដែលមានការប៉ះពាល់ត្រង់ផ្លូវ១០០ម៉ែត្រពីអ័ក្សផ្លូវជាតិលេខ៦
-ពិនិត្យទីតាំងដី ៤ហិចតា ដែលត្រូវសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: តាមគម្រោងរបស់រាជរដ្ឋាភិបាល។

ខ្ញុំក៏សូមផ្តាំផ្ញើជូនបងប្អូនដែលមានដីនៅទីនេះថា កុំបារម្ភឲ្យសោះចំពោះទីតាំងអភិវឌ្ឍន៍មួយនេះ យើងកំពុងអភិវឌ្ឍន៍គ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូ សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល ផ្សារ សន្តិសុខ សណ្ដាប់ធ្នាប់ជាដើម។

ប្រភព៖ ហ្វេសប៊ុកផ្លូវការរបស់អភិបាលក្រុង ប៉ា សុជាតិវង្ស

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងមមាញឹកស្តារ និងបើកមុខទឹកគ្រប់ទីកន្លែងឲ្យបានមុនរដូវវស្សាចូលមកដល់។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានចាប់ផ្តើមសិក្សា,
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ, ប្រារព្ធពិធីចុះហត្ថលេខា លើកំណត់ហេតុពិភាក្សា ស្តីពីការសិក្សាអង្កេតបឋម សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) ក្រោមអធិបតី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក Atsushi Soma ប្រធានក្រុមសិក្សាអង្កេតបឋមគម្រោង(JICA) រួមជាមួយ មន្ត្រីជំនាញក្រោម ឱវាទរដ្ឋបាលរាជធានីភ្នំពេញ ។ បន្ត​ការ​អាន

ស្ថានភាពទឹកសមុទ្ទខេត្តកែប

បន្ទាប់ពីមានការបែកធ្លាយ និងផ្សព្វផ្សាយបន្តគ្នាតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីទិដ្ឋភាពទឹកសមុទ្ទប្រែពណ៌បៃតង និងសត្វ រួមមានមឹក បង្គារ ត្រី ក្តាម ..ងាប់ដេរដាស់មក ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសភ្លាមៗ ដោយហាមប្រាមមិនឲ្យប្រជាជន ដែលរស់តំបន់នោះក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផ្អាកការបរិភោគគ្រឿងសមុទ្ទ និងហាមប្រាមមិនឲ្យចុះងូតទឹក ដោយមន្ត្រីជំនាញសង្ស័យថាក្នងទឹកមានបរិមាណសារជាតិពុល ដែលអាចបង្ករឲ្យប៉ះពាល់ដល់សុខភាព មនុស្ស សត្វធ្ងន់ធ្ងរ។​

ទន្ទឹមនឹងគ្នានោះផងដែរ យើងសង្កេតឃើញថាមានមតិមហាជន ក៏ដូចជាសារព័ត៌មាន និងមន្ត្រីជំនាញ គឺមានលក្ខណៈប្រទាញប្រទង់គ្នា ដោយខាងមន្ត្រីជំនាញបាននិយាយថា គុណភាពទឹកគឺប្រក្រតីទេ គ្រាន់តែមានស្លែច្រើនខុសធម្មតា ដែលបាតុភូតនេះបណ្តាលមកពីកត្តាអាកាសធាតុ (ក្តៅខ្លាំង) ទើបធ្វើឲ្យស្លែលូតលាស់លឿនខុសធម្មតា ហើយរឿងដែលមានសត្វ ត្រី មឹក បង្គារ ក្តាម ងាប់នេះដោយសារតែបរិមាណអុកស៊ីសែនថយចុះខុសប្រក្រតី ទើបបណ្តាលឲ្យសត្វទាំងងាប់ ផ្ទុយទៅប្រជាជន ក៏ដូចជាមតិមហាជនទូទៅបានចោទជាសំណួរថា ហេតុអ្វីបានជាពីមុន មិនមានបាតុភូតនេះកើតឡើង? ទន្ទឹមគ្នានោះដែរក៏មានប្រជាជនមួយចំនួនបានចោទ និងដាក់ការសង្ស័យទៅលើក្រុមហ៊ុនវៀតណាមដែលនៅក្បែរនោះ បានបង្ហូរកាកសំណល់ចូលទៅកាន់សមុទ្ទដោយមិនមានការត្រួតពិនិត្យពីមន្រ្តីជំនាញឲ្យបានច្បាស់លាស់ និងក្រុមហ៊ុនផ្ទាល់ពុំមានអាងប្រព្រឹត្តិកម្មចម្រោះមុននឹងបង្ហូរចូលសមុទ្ទ។ ខាងក្រោមនេះគឺជាសម្រង់ពាក្យសម្តីខ្លះៗរបស់មហាជន និងរបាយការណ៍មន្ត្រីជំនាញ៖

មតិរបស់លោក Than Vicheka:

មតិរបស់លោក Sam Chamroeun

កម្រងរូបភាពខ្លះៗ