សម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស្ស៊ូ

នៅរសៀលថ្ងៃទី២៩ខែមិនាឆ្នាំ២០១៦ នៅសាលាក្រុងគីតាក្យូស៊ូនៃប្រទេសជប៉ុន បានរៀបចំពិធីចុះហត្ថលេខាចងសម្ព័ន្ឋភាពទីក្រុងរវាងឯកឧត្តម Kenji KITAHASHI អភិបាលក្រុងគីតាក្យូស៊ូ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម Masakazu HAMACHI អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន។
ការចងសម្ព័ន្ឋភាពទីក្រុងនេះយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោអញ្ជើញមកទស្សនកិច្ចនៅទីក្រុងគីតាក្យូស៊ូ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ រដ្ឋបាលសាលារាជធានីភ្នំពេញ

%d bloggers like this: