Archive for ខែ​មីនា, 2016

គម្រោងស្តារប្រឡាយបឹងត្របែក​ជំហ៊ានទី១

បន្ទាប់ពីបានស្តារប្រឡាយបឹងត្របែក ជំហានទី១ ចាប់ពីផ្លូវលេខ៤៨៨ដល់មហាវិថីម៉ៅសេទុង ប្រវែង១១១០ម បានបព្ចាប់ នៅថ្ងៃទី២៣ខែមិនាឆ្នាំ២០១៦នេះ អង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការរាជធានី បានចាប់ផ្តើមបន្តស្តារប្រឡលាយបឹងត្របែក ជំហានទី២ ចាប់ពីមហាវិថីម៉ៅសេទុងដល់មន្ទីរពេទ្យរបេង។

ប្រភព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ

គម្រោងស្តារប្រឡាយភូមិម៍ល រាជធានីភ្នំពេញ

គិតត្រឹមថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ការដ្ឋានជីកស្តារប្រឡាយភូមិម័ល សម្រេចបាន ៤០%នៃគម្រោង។
គម្រោងស្តារប្រឡាយនេះ មានប្រវែង ១៥៥០ម ទទឹង ២៧.៥ម ចាប់ពីស្ថានីយ៍បូមទឹកបឹងទំពុនដល់ស្ពានម័ល ដែលប្រឡាយនេះទទួលទឹកហូរពីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។

ប្រភព៖ ហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

គម្រោងផ្លូវថ្មើរជើងអមមាត់ទន្លេដំណាក់កាលទី១

គម្រោងផ្លូវថ្មើរជើងអមមាត់ទន្លេ ដំណាក់កាលទី១ រាជធានីភ្នំពេញ, ទិដ្ឋភាពមើលពីលើ។

ប្រភព៖ ហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

ដាំបង្គោលស្លាកបំរាមចាក់សំរាម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន?

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខបានដាំផ្លាកបំរាមចាក់សំរាម នៅចំណុចស្ពានប្រឡាយអូរអាគុជ ផ្លូវលេខ១៩៨៦ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹង និងបញ្ឈប់ការបោះចោល និងការចាក់សម្រាមសំណល់រឹងរាយប៉ាយតាមផ្លូវសាធារណៈ និងក្នុងប្រឡាយបន្តទៀត ៕

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

ដំណើរទស្សនកិច្ចរបស់អភិបាលនៃសាលារាជធានីភ្នំពេញទៅកាន់ក្រុង Kitakyushu

នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦នេះ, ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញទស្សនា និងដកស្រង់បទពិសោធន៍នៅរោងចក្រចម្រោះទឹកសំអុយ និងកែច្នៃកាកសំណល់នៅទីក្រុងគីតាក្យូស៊ូ។ (Hiagari Sewage Treatment plant , Hiagari waste incineration facility & Recycling center )
ចំពោះមុខ ទីក្រុងគីតាក្យូស៊ូ នឹងបញ្ជូនអ្នកជំនាញមកធ្វើការសិក្សារោងចក្រចម្រោះទឹកសំអុយ និងអាងប្រព្រឹត្តិកម្មនៅរាជធានីភ្នំពេញ។

នាថ្ងៃដដែលនេះដែរគណៈប្រតិភូនៃអភិបាលសាលារាជធានីភ្នំពេញបានបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Eco-Town ដែលជាតំបន់រោងចក្រកែច្នៃសំរាម។ សំរាមគឺជាវត្ថុធាតុដើម ដែលកែច្នៃបានជាផលិតផលដូចជា ជីកំប៉ុស ឧស្ម័ន ថាមពលអគ្គិសនី និងផលិតផលប្រើឡើងវិញដូចជា ដែក អាលុយមីញ៉ូម ជ័រ ក្រដាស់…។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរដ្ឋបាលសាលារាជធានីភ្នំពេញ

សម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស្ស៊ូ

នៅរសៀលថ្ងៃទី២៩ខែមិនាឆ្នាំ២០១៦ នៅសាលាក្រុងគីតាក្យូស៊ូនៃប្រទេសជប៉ុន បានរៀបចំពិធីចុះហត្ថលេខាចងសម្ព័ន្ឋភាពទីក្រុងរវាងឯកឧត្តម Kenji KITAHASHI អភិបាលក្រុងគីតាក្យូស៊ូ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម Masakazu HAMACHI អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន។
ការចងសម្ព័ន្ឋភាពទីក្រុងនេះយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោអញ្ជើញមកទស្សនកិច្ចនៅទីក្រុងគីតាក្យូស៊ូ។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ រដ្ឋបាលសាលារាជធានីភ្នំពេញ