គម្រោងស្តាប្រឡាយបាក់ទូក

អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការស្តាប្រឡាយបាក់ទូក សាលារាជធានីភ្នំពេញ បង្កើនសមត្ថភាពប្រព័ន្ធប្រឡាយឲ្យបានប្រសើរ គឺជាចំណុចសំខាន់ក្នុងការនាំទឹកចេញពីទីក្រុងភ្នំពេញកុំឲ្យជនលិចនៅពេលពេលភ្លៀងធា្លក់ម្តងៗ ៕

នៅរសៀលថ្ងៃទី២៦ ខែមករា២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញក្រោមឱវាតសាលារាជធានី បានអញ្ជើញចុះទៅពិនិត្យសំណង់ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ កំពុងសាងសង់បានប្រមាណ៣០% និងប្រឡាយបាក់ទូក កំពុងដំណើរការស្តារឡើងវិញ ។
ដោយនៅពេលនេះ ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ បានដំណើរការចាក់បេតុងកម្រាលក្រោមតួស្ថានីយ៍ បណ្តោយ ១៧.៥ម ទទឹង ១៣.៥ម កម្រាស់ ០.៥ម បរិមាណបេតុង ១២០មែ៉ត្រគូប លទ្ធផលជារួមបានប្រមាណ៣០%ហើយ និងគ្រោងបញ្ចប់នៅអំឡុងខែឧសភា២០១៦នេះ ។
គូសបញ្ជាក់ថា ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទី ។ ចំណែកប្រឡាយ បាក់ទូកកំពុងស្ថាបនា ចាប់ពីផ្លូវទំនប់៧០ ដល់ផ្លូវបូរីទួលសង្កែ ប្រវែង២៩០០ម៉ែត្រ ទទឹងពី៨ទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួចប្រពន្ធ័ទាំងពីរខាងលើនេះ អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង ៕

វិឌីអូ៖

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

%d bloggers like this: