Archive for 18 ខែមករា 2016

ប្រជុំគណៈអភិបាលរាជធានីភ្នំពេញស្តីពី ការងារបំបែកសង្កាត់ ទំនប់កប់ស្រូវ និងការងារគ្រប់គ្រងបឹង

នៅរសៀលថ្ងៃទី១៥នេះ សាលារាជធានីភ្នំពេញយើងបានរៀបចំកិច្ចប្រជុំគណៈអភិបាលលើកិច្ចការបន្ទាន់ចំនួន ៣ចំណុចសំខាន់ៗ៖
១/-ការងារបំបែកសង្កាត់ថ្មី ដើម្បីគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងនោះយើងនឹងមានភូមិថ្មីចំនួន ៤៧ភូមិ និងសង្កាត់ថ្មីចំនួន ០៩សង្កាត់ ។
២/-ការងារលើកទំនប់បឹងតាមោក ដើម្បីការពារទឹកសំអុយមិនឱ្យប៉ះពាល់ដល់បងប្អូនជុំវិញបឹង និងរៀបចំជាកន្លែងអាងចម្រោះប្រព្រឹត្តិកម្ម ក្នុងនោះយើងនឹងសម្រេចឱ្យបានការងារលើកទំនប់ ៥០០ហិចតា នៅក្នុងរដូវប្រាំងឆ្នាំនេះ ចំណែកក្រុមហ៊ុនត្រូវតែចាប់ផ្តើមកិច្ចការរបស់ខ្លួននៅថ្ងៃច័ន្ទសប្តាហ៏ក្រោយតែម្តង។
៣/-ការងារគ្រប់គ្រងបឹង និងប្រឡាយបឹងត្របែក ដើម្បីរំដោះផ្លូវអមសង្ខាងប្រឡាយ និងទប់ស្កាត់ការទន្ទ្រានយកបឹងពីសំណាក់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើយ៉ាងណាដោះស្រាយផ្លូវទឹកមួយនេះឱ្យបានជោគជ័យ នោះតំបន់មួយចំនួនធំក្នុងរាជធានីនឹងគ្មានការជន់លិចដោយទឹកភ្លៀងទៀតឡើយ។

ប្រភព៖គណនេយ្យហ្វេសប៊ុកផ្លូវការលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស

សំណងដល់ប្រជាពលរដ្ឋនៅម្តុំព្រែកបារាំង

ព្រឹកថ្ងៃសៅរ៍នេះ ឯកឧត្តម អភិបាលរាជធានីចុះពិនិត្យ ព្រែកបារាំង និងជួបប្រជាពលរដ្ឋ៨ គ្រួសារដែលប៉ះពាល់ទាំងស្រុង ពួកគាត់មានភាពសប្បាយរីករាយណាស់ដោយ ឯកឧត្តម បានដោះស្រាយថវិកាជូនពួកគាត់ ដើម្បីឲ្យពួកគាត់មានលទ្ធភាព រកទីលំនៅកន្លែងផ្សេង។
សាលារាជធានី បានកែលំអព្រែកបារាំងនេះ ក្នុងគោលដៅ៖
+ជាប្រព័ន្ធលូតែមួយគត់ដែលនៅសល់ នៅខណ្ឌច្បារអំពៅ សំរាប់ដោះទឹកភ្លៀងនិងទឺកសំអុយសំណល់។
+ជាផ្លូវថ្មី ទំហំ១៤ម៉ែត្រ បេតុងកំរាស់២តឹក ស្របផ្លូវជាតិលេខ១ ជួយដោះចរាចរដ៏សំខាន់ សំរាប់សិស្សទៅសាលារៀន ។
+ផ្លូវនេះ មិនគ្រាន់តែមានបំពាក់ភ្លើងបំភ្លឺសាធារណះ នោះទេ តែបានក្លាយជាផ្លូវសង្គ្រោះពេលមានអគ្គីភ័យទៀតផង ។
+ចំណុចពិសេសដែលប្រជាពលរដ្ឋតាមដងផ្លូវថ្មីនេះអបអរសាទរ គឺបានរៀបចំលំនៅឋានឡើងវិញ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស

យុទ្ធនាការផ្សព្វផ្សាយពីការទុកដាក់សំរាម

ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា នេះ លោក វើក សាមឿន ចៅសង្កាត់ដង្កោ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ យុវជន ប្រជាការពារភូមិ សង្កាត់ រួមជាមួយ ប្រជាពលរដ្ឋ សរុប ៧២នាក់ រួមសហការជាមួយក្រុមហ៊ុន សិុន ទ្រី និងបណ្តាញអង្គការទស្សនះពិភពលោក បើកយុទ្ធនាការផ្សព្វផ្សាយពីការទុកដាក់សំរាម និងការចោលសំរាម និងដើររើសសំរាមនៅជុំវិញសហគមន៍តាម៉ាត ខណះនោះ ប្រជាពលរដ្ឋ ក្នុងសហគមន៍ បានអបអរសាទរ និងចូលរួមក្នុងយុទ្ធនាការនេះផងដែរ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

សំណងផលប៉ះពាល់ដល់ប្រជាជនពីគម្រោងស្ថាបនាលូ ផ្លូវព្រែកបារំាង

នាព្រឹកថ្ងៃទី17 មករា ឆ្នាំ 2016 ក្រុមការងារខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះសម្របសម្រួលជាមួយបងប្អូនដែលមានផ្ទះប៉ៈពាល់ដល់ការដ្ឋានស្ថាបនាលូ ផ្លូវ ព្រែកបារាំង បន្ទាប់ពីបានគោលការណ៍ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ។

ប្រភព៖គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

គម្រោងស្ថាបនាប្រព័ន្ធលូបង្ការ និងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុង

ក្នុងផែនការដោះស្រាយបព្ហាាទឺកលិចនៅតំបន់រដ្ឋសភាជាតិ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន សួនសម្តេច ហ៊ុន សែន រង្វង់មូលសម្តេចសង្ឈ ជួន ណាត នៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៦ សាលលារាជធានីភ្នំពេញ បានចាប់ផ្តេីមការដ្ឋានដាក់បណ្តាញលូ ទំហំ ១ម-១.២ម ប្រវែង ១៣៥១ម នៅវិថី ស ប៊ិត ផ្លូវខាងជេីងស្ថានទូតរុស្សីុ ចាប់ពីសួនសម្តេច ហ៊ុន សែន ដល់មហាវិថីសុធារស។

ប្រភព៖គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

គម្រោងស្ថាបនាប្រព័ន្ធលូ ចំណុចផ្សារដេប៉ូ និងផ្លូវ៣៣៦

ក្នុងផែនការដោះស្រាយបព្ហាាទឹកជន់លិចដែលតែងតែកេីតមាននៅរៀងរាល់រដូវវស្សានៅចំណុចស្តុបផ្សារដេប៉ូ នៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូទំហំអង្កត់ផ្ចឹត ១.៥ម ប្រវែង ១០០៥ម នៅសាច់ផ្លូវលេខ៣៣៦ ចាប់ពីមហាវិថីព្រះនេរុហ៍ដល់ប្រឡាយបឹងសាឡាង ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ