គម្រោងស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២

សកម្មភាពចាក់បេតុងកម្រាលនៅការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី២។ស្ថានីយ៍ថ្មីនេះ មានបំពាក់មូ៉ទ័របូមទឹកចំនួន ៥គ្រឿង ក្នុងនោះម៉ូទ័រទំហំ ០.៦ម ចំនួន ៣គ្រឿង និងទំហំ ០.៥ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១៨.០០០មែ៉ត្រគូបក្នុង១ម៉ោង ត្រូវជា ៥ម៉ែត្រគូបក្នុង១វិនាទី ។
តាមគម្រោងស្ថានីយ៍នេះ នឹងដោះស្រាយបព្ហាាទឹកជន់លិចនៅតំបន់ខណ្ឌទួលគោក ដូចជា ផ្លូវលេខ២៨៩ ផ្លូវលេខ១៣២ស្តុបនាគវ័ន្ត ផ្លូវលេខ៥២៨ ផ្លូវលេខ៥៦៦ ផ្លូវលេខ៦០៨។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

%d bloggers like this: