កាដូធំតូ​ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

គួររំលឹកផងដែរថា បន្ទាប់ពីចេញសេចក្តីសម្រេចលុបចោលនូវការយកលុយផ្លូវ២០០៤ និងផ្លូវវេងស្រេងកាលពីពេលថ្មីកន្លងទៅនេះ ថ្ងៃម្សិលមិញ ដែលត្រូវជាថ្ងៃពុធ ទី ១៣ ខែមករា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែនបានសម្រេចដកហូតសិទ្ធសម្បទានផ្លូវជាតិលេខ ៤ មកឲ្យរដ្ឋគ្រប់គ្រងវិញ។ ខាងក្រោមនេះ ជាបញ្ជាដាច់ណាត់របស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សម្តេចតេជោ ហ៊ុន សែន ប្រកាស លុបចោលការយកលុយពីរថយន្តទាំងអស់ ធ្វើដំណើរលើផ្លូវជាតិលេខ៤ ចាប់ពីម៉ោង ០០៖០០នាទីយប់នេះតទៅ(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសថា រដ្ឋាភិបាលនឹងលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុន AZ លើបញ្ហាផ្លូវជាតិលេខ៤ ចាប់ពីម៉ោង 00:00នាទី យប់ថ្ងៃនេះតទៅ ដោយមិនមានការ បង់ប្រាក់សម្រាប់រថយន្តទាំងអស់ដែលធ្វើដំណើរឆ្លងផ្លូវជាតិលេខ៤។សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

%d bloggers like this: