បន្ទប់ឃ្លាំមើលកាមេរ៉ាសុវត្ថិភាព អគ្គស្នងការដ្ឋាននគរបាលជាតិ

កាមេរ៉ាសុវត្ថិភាពចំនួនជាង ២០០ ត្រូវបានតម្លេីងតាមភ្លេីងស្តុបក្នុងរាជធានីភ្នំពេញ ដេីម្បីតាមដានបទល្មេីសនានា នឹងដាក់អោយដំណេីរការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ ស្អែកនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ នឹងប្រកាសបើកដំណើរការមជ្ឈមណ្ឌលត្រួតពិ និត្យសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមដងផ្លូវនៅទូទាំងរាជធានីភ្នំពេញ និងកន្លែងទទួលពាក្យបណ្តឹងបទល្មើសចរាចរណ៍នៅទូទាំងប្រទេស។ ឧត្តមសេនីយទោ មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែធ្នូនេះថា នេះគឺជាជំហានដំបូងដែលក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានផ្តល់ជំនួយមកក្រសួងមហាផ្ទៃកម្ពុជា នូវការបំពាក់សំភារៈការ៉ាម៉ានៅតាមដងផ្លូវចំនួនជាង ២០០កាមារ៉ាដើម្បីបញ្ជូនរូបភាព ស្នាក់ការកណ្តាល។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

%d bloggers like this: