សមិទ្ធផលថ្មី រង្វង់មូលរូបសំណាក់ព្រះព្រហ្មមុខបួន

ពីធីបែបសាសនា ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃនេះ គឺដើម្បីសូមសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ឬចូលលេងកម្សាន្ត នៅពេលសមិទ្ធផលទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការ។

ពិអីក្រុងពាលី និងអភិសេករូបសំណាកព្រះព្រហ្មមុខបួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ និងមន្ត្រីរាជការសាលារាជធានីភ្នំពេញ យុវជន ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រមាណ ៥០០នាក់ ។

ចម្លាក់ព្រហ្មបាយ័ន យកលំនាំដើមពីប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយធ្វើអំពីថ្មភ្នំយកពីខេត្តព្រះវិហារ កាត់ឆ្លាក់ដាប់ជាដុំៗ បន្តុបលើគ្នា មានកំពស់ ៩.១៨ម ទទឹង ៦.៣០ម។
រូបចម្លាក់ព្រហ្មបាយ័ន តំណាងអោយព្រះភ័ក្រ្តរបស់ព្រះលោកេស្វរ: ជាព្រះពោធិសត្វនៃពុទ្ឋសាសនាមហាយាន ដែលមានមហាករុណាចំពោះមនុស្សលោកគ្រប់ទិសទាំង៤ ដែលខ្មែរនិយមហៅថា ព្រហ្មបាយ័ន ឬព្រហ្មមុខ៤។
ព្រហ្មបាយ័ន មានព្រះភ័ក្រ្តញញឹម បែរទៅរកកូនចៅខ្មែរគ្រប់ទិសទី ប្រកបដោយព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។
ព្រហ្មវិហារធម៌ទាំង៤នេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនានូវសុខសន្តិភាពនិងវប្បធម៌អហឹង្សាក្នុងសង្គមខ្មែរ ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

%d bloggers like this: