សេចក្តីព្រាងកិច្ចសន្យាក្រុុមហ៊ុន ស៊ិនទ្រី និងបណ្តាខណ្ឌ ១២

បញ្ហាសំរាមជាបញ្ហាធំមួយ ដែលយើងតែតែងយកចិត្តទុកដាក់, ភ្នាក់ងារអនាម័យ និងបរិស្ថាននៅតាម ខណ្ឌសង្កាត់ នឹងបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងការលើកផែនការ តាមភូមិសាស្ត្រខណ្ឌនីមួយៗ ។
ក្នុងកិច្ចប្រជុំលើសេចក្តីព្រាងកិច្ចសន្យាស្តីពីការធ្វើអាជីវកម្ម សេវាកម្មសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងរវាងខណ្ឌទាំង១២ ក្នុងរាធានីភ្នំពេញ និងក្រុមហ៊ុនស៊ីនទ្រី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកនេះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ រួមជាមួយលោក អភិបាលខណ្ឌទាំង១២, មន្ទីជំនាញ និងមន្ត្រីក្រោមឧវាទ សាលារាជធានី ។
ដោយកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា រវាងក្រុមហ៊ុនស៊ីនទ្រី និងខណ្ឌទាំង១២ ស្តីពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាម ឲ្យបានកាន់តែប្រសើរ ក្នុងភូមិសាស្ត្រទាំង ៩៦សង្កាត់ ក្នុងរាជធានីភ្នំពេញ (ការបង្កើតទីលានចាក់សំរាមថ្មី, មធ្យោបាយដឹកជញ្ជូនសំរាម, តារាងតម្លៃ និងភ្នាក់ងារអនាម័យ បរិស្ថាន តាមសង្កាត់……) ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

Advertisements
%d bloggers like this: