Archive for 10 ខែធ្នូ 2015

សេចក្តីព្រាងកិច្ចសន្យាក្រុុមហ៊ុន ស៊ិនទ្រី និងបណ្តាខណ្ឌ ១២

បញ្ហាសំរាមជាបញ្ហាធំមួយ ដែលយើងតែតែងយកចិត្តទុកដាក់, ភ្នាក់ងារអនាម័យ និងបរិស្ថាននៅតាម ខណ្ឌសង្កាត់ នឹងបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងការលើកផែនការ តាមភូមិសាស្ត្រខណ្ឌនីមួយៗ ។
ក្នុងកិច្ចប្រជុំលើសេចក្តីព្រាងកិច្ចសន្យាស្តីពីការធ្វើអាជីវកម្ម សេវាកម្មសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងរវាងខណ្ឌទាំង១២ ក្នុងរាធានីភ្នំពេញ និងក្រុមហ៊ុនស៊ីនទ្រី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកនេះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ រួមជាមួយលោក អភិបាលខណ្ឌទាំង១២, មន្ទីជំនាញ និងមន្ត្រីក្រោមឧវាទ សាលារាជធានី ។
ដោយកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា រវាងក្រុមហ៊ុនស៊ីនទ្រី និងខណ្ឌទាំង១២ ស្តីពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាម ឲ្យបានកាន់តែប្រសើរ ក្នុងភូមិសាស្ត្រទាំង ៩៦សង្កាត់ ក្នុងរាជធានីភ្នំពេញ (ការបង្កើតទីលានចាក់សំរាមថ្មី, មធ្យោបាយដឹកជញ្ជូនសំរាម, តារាងតម្លៃ និងភ្នាក់ងារអនាម័យ បរិស្ថាន តាមសង្កាត់……) ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

Advertisements

សមិទ្ធផលថ្មី រង្វង់មូលរូបសំណាក់ព្រះព្រហ្មមុខបួន

ពីធីបែបសាសនា ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃនេះ គឺដើម្បីសូមសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ឬចូលលេងកម្សាន្ត នៅពេលសមិទ្ធផលទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការ។

ពិអីក្រុងពាលី និងអភិសេករូបសំណាកព្រះព្រហ្មមុខបួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ និងមន្ត្រីរាជការសាលារាជធានីភ្នំពេញ យុវជន ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រមាណ ៥០០នាក់ ។ បន្ត​ការ​អាន

គម្រោងផែនការដោះស្រាយទឹកលិចតំបន់ជុំវិញវត្តភ្នំ

ក្នុងផែនការដោះស្រាយបព្ហាាទឹកលិចនៅតំបន់ជំុវិញវត្តភ្នំ ផ្លូវលេខ៤៧ខាងជេីងវត្តភ្នំ ផ្លូវលេខ៩០ខាងមុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២ខាងមុខសណ្ឋាគារសាន់វេ សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់លូប្រអប់ទំហំ ១.៥មបួនជ្រុង ប្រវែង ៣២០ម លេីផ្លូវលេខ៩០ ចាប់ពីផ្លូវលេខ៤៧ដល់ទន្លេសាបចំណុចសួន ច្បារ និងមានទ្វារទឹកបិទបេីកផងដែរ។
ជាលទ្ឋផលគិតត្រឹមថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៥ ការដ្ឋានសម្រេចដាក់លូបានប្រវែង ២៩៦ម លេីប្រវែងសរុប ៣២០ម ត្រូវជា ៩៣%នៃគម្រោង។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

គម្រោងជីក និងស្តារប្រឡាយភូមិម័ល ប្រឡាយទួលពង្រ និងប្រឡាយលូ៥

ក្នុងផែនការដោះស្រាយបព្ហាាទឹកជំនន់ នៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៥ សាលារាជធានីភ្នំពេញ បាននិងកំពុងជីកស្តារកំណកដីភក់ សំរាម នៅប្រឡាយភូមិម័ល ចាប់ពីអាងស្តុកបឹងជេីងឯកដល់ប្រឡាយទួលពង្រ និងប្រឡាយលូ៥ ចាប់ពីផ្លូវវេងស្រេងដល់ប្រឡាយទួលពង្រ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ