Archive for ខែធ្នូ, 2015

គម្រោងស្ថាបនាពង្រីកផ្លូវលេខ ៣៥៥

សាលារាជធានីភ្នំពេញ បាននិងកំពុងពង្រីកផ្លូវលេខ៣៥៥ ចាប់ពីរង្វង់មូលកាំកូដល់អង់តែនទួលគោក ទទឹង២មសងខាងដោយអ៊ុតកៅស៊ូ និងដាក់លូទំហំ ១មសងខាង។
ជាលទ្ធផលគិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ការងារដាក់លូសម្រេច ៦០៥ម លេីប្រវែងសរុប ៦៧៣ម។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

Advertisements

គម្រោងស្ថាបនាប្រព័ន្ធលូបន្ថែម ខណ្ឌសែនសុខ

ដើម្បីជួយសម្រួលដល់ចរន្តទឹកហូរកុំអោយមានការលិចទឹកនារដូវវស្សាខាងមុខនេះ រដ្ឋបាលខណ្ឌសែនសុខបានអនុវត្តការងារដាក់ប្រព័ន្ធលូសម្រេចបានប្រវែង ៩៥ម៉ែត្រ ទំហំមុខកាត់ ០,៦០ម៉ែត្រ ដោយគម្រោងដាក់លូប្រវែងសរុប ៦១៥ម៉ែត្រ ស្ថិតក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីិភ្នំពេញ ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

បន្ទប់ឃ្លាំមើលកាមេរ៉ាសុវត្ថិភាព អគ្គស្នងការដ្ឋាននគរបាលជាតិ

កាមេរ៉ាសុវត្ថិភាពចំនួនជាង ២០០ ត្រូវបានតម្លេីងតាមភ្លេីងស្តុបក្នុងរាជធានីភ្នំពេញ ដេីម្បីតាមដានបទល្មេីសនានា នឹងដាក់អោយដំណេីរការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ ស្អែកនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ នឹងប្រកាសបើកដំណើរការមជ្ឈមណ្ឌលត្រួតពិ និត្យសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមដងផ្លូវនៅទូទាំងរាជធានីភ្នំពេញ និងកន្លែងទទួលពាក្យបណ្តឹងបទល្មើសចរាចរណ៍នៅទូទាំងប្រទេស។ ឧត្តមសេនីយទោ មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែធ្នូនេះថា នេះគឺជាជំហានដំបូងដែលក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានផ្តល់ជំនួយមកក្រសួងមហាផ្ទៃកម្ពុជា នូវការបំពាក់សំភារៈការ៉ាម៉ានៅតាមដងផ្លូវចំនួនជាង ២០០កាមារ៉ាដើម្បីបញ្ជូនរូបភាព ស្នាក់ការកណ្តាល។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

គម្រោងបំពាក់ម៉ាស៊ីនបូមទឹកបន្ថែម និងទូរបញ្ជារនៅស្ថានីយ៍ទួលគោកទី២

បន្ទាប់ពីបានបព្ជាារផលិតអស់រយៈពេល២ខែពីរោងចក្រនៅទីក្រុងស៊ាងហៃ នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៥ ម៉ូទ័របូមទឹកនិងទូរបព្ជាារសម្រាប់ស្ថានីយ៍បូមទឹកទួលគោកទី២ ចំនួន៦គ្រឿង បានផលិតស្ទេីររួចរាល់ហេីយ និងកំពុងរៀបផ្គុំតម្លេីង រួចត្រៀមរៀបចំដឹកជព្ជាូនមកកាន់រាជធានីភ្នំពេញ។

2 months after placing an order to a factory in Shanghai, on December 14th, 2015, the 6 sets of pumping machines and controllers are almost ready and will be shipped to Phnom Penh soon.

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

គម្រោងសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក

ដោយទទួលបានគោលការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សាលារាជធានីភ្នំពេញ បាននិងកំពុងដំណេីរការសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែកថ្មី ដែលបំពាក់ម៉ូទ័របូមទឹកសរុប ១១គ្រឿង ក្នុងនោះ ម៉ូទ័រទំហំ ១ម ចំនួន៥គ្រឿង និងទំហំ ០.៨ម ចំនួន ៦គ្រឿង មានសមត្ថភាពបូមទឹកសរុប ៨៤,០០០មែត្រគុបក្នុង១ម៉ោង ត្រូវជា ២៣.៣មែត្រគូបក្នុង១វិនាទី។
ស្ថានីយ៍បូមទឹកថ្មី នឹងដោះស្រាយបព្ហាាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌចំការមន ៧មករា និងដូនពេញ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

សេចក្តីព្រាងកិច្ចសន្យាក្រុុមហ៊ុន ស៊ិនទ្រី និងបណ្តាខណ្ឌ ១២

បញ្ហាសំរាមជាបញ្ហាធំមួយ ដែលយើងតែតែងយកចិត្តទុកដាក់, ភ្នាក់ងារអនាម័យ និងបរិស្ថាននៅតាម ខណ្ឌសង្កាត់ នឹងបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងការលើកផែនការ តាមភូមិសាស្ត្រខណ្ឌនីមួយៗ ។
ក្នុងកិច្ចប្រជុំលើសេចក្តីព្រាងកិច្ចសន្យាស្តីពីការធ្វើអាជីវកម្ម សេវាកម្មសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងរវាងខណ្ឌទាំង១២ ក្នុងរាធានីភ្នំពេញ និងក្រុមហ៊ុនស៊ីនទ្រី ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកនេះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ រួមជាមួយលោក អភិបាលខណ្ឌទាំង១២, មន្ទីជំនាញ និងមន្ត្រីក្រោមឧវាទ សាលារាជធានី ។
ដោយកិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា រវាងក្រុមហ៊ុនស៊ីនទ្រី និងខណ្ឌទាំង១២ ស្តីពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាម ឲ្យបានកាន់តែប្រសើរ ក្នុងភូមិសាស្ត្រទាំង ៩៦សង្កាត់ ក្នុងរាជធានីភ្នំពេញ (ការបង្កើតទីលានចាក់សំរាមថ្មី, មធ្យោបាយដឹកជញ្ជូនសំរាម, តារាងតម្លៃ និងភ្នាក់ងារអនាម័យ បរិស្ថាន តាមសង្កាត់……) ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញ

សមិទ្ធផលថ្មី រង្វង់មូលរូបសំណាក់ព្រះព្រហ្មមុខបួន

ពីធីបែបសាសនា ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃនេះ គឺដើម្បីសូមសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ឬចូលលេងកម្សាន្ត នៅពេលសមិទ្ធផលទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការ។

ពិអីក្រុងពាលី និងអភិសេករូបសំណាកព្រះព្រហ្មមុខបួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ និងមន្ត្រីរាជការសាលារាជធានីភ្នំពេញ យុវជន ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រមាណ ៥០០នាក់ ។ បន្ត​ការ​អាន