Archive for ខែវិច្ឆិកា, 2015

កិច្ចប្រជុំស្តីពីការរៀបចំបណ្តាញលូទឹកនៅតំបន់បឹងក្រពើ

កិច្ចប្រជុំស្តីគម្រោងប្លង់ប្រព័ន្ធរំដោះទឹក នៅតំបន់បឹងក្រពើ និងផ្លូវលេខ៣៧១ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ។
នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយស្តីពីការរៀបចំបណ្តាញលូទឹកនៅតំបន់បឹងក្រពើ និងផ្លូវលេខ៣៧១ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ក្រោម អធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទាំង២ និងមន្ទីជំនាញពាក់ព័ន្ធ ។ ក្នុងកិច្ចប្រជុំនេះដែល ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ចអោយមន្ទីសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទាំង២ និងទីចាត់ការរៀបចំក្រុង ពិនិត្យរៀបចំសិក្សាជាប្លង់ប្រព័ន្ធរំដោះទឹក នៅតំបន់បឹងក្រពើ និងផ្លូវលេខ៣៧១ ដើម្បីបង្ការការជន់លិច ផ្លូវ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ។

សកម្មភាពស្ថាបនាប្រព័ន្ធលូ ផ្លូវលេខ​២០០២

@ខណ្ឌសែនសុខៈ
ចំពោះផ្លូវលេខ២០០២ បានអនុវត្តការងារដាក់បំពង់លូសម្រេច បានប្រវែង 730m ហើយ មកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយគម្រោងដាក់លូមានប្រវែងសរុប 1.270m ទំហំមុខកាត់ 1.20m និង 1.4០m ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ សូមបញ្ជាក់ថា៖ សាលារាជធានីភ្នំពេញនឹងធ្វើការជួស ជុលស្ថាបនាផ្លូវបេតុងលេខ២០០២ ឆ្អឹងដែក មានប្រវែងសរុប 747m ទទឹង 12m កម្រាស់ 0,20m បន្ទាប់ពីដាក់លូបង្ហូរទឹករួចរាល់។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ