ផែនការយុទ្ឋសាស្ត្ររៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ខាងជេីងនិងខាងលិចរាជធានីភ្នំពេញ

នៅថ្ងៃទី០១ខែតុលាឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានចាប់ផ្តេីមការដ្ឋានស្ថាបនាផ្លូវនិងដាក់លូផ្លូវលេខ១៩២៨ ឬវិថី ម៉ុង ឫទ្ឋី ចាប់ពីរង្វង់មូលកាំកូដល់ផ្លូវហាណូយ ក្នុងខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ។
គម្រោងនេះ ស្ថាបនាពង្រីកផ្លូវទទឹង ១៥ម ប្រវែង ២៩៤៣ម ជាប្រភេទបេតុងអារមេ កម្រាស់ ២០ស.ម និងដាក់លូទំហំ ១.៥ម ប្រវែង ២៩៤៣ម។
សាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់ចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងសូមចូលរួមដោះស្រាយផលប៉ះពាល់ពីប្រជាពលរដ្ឋ អគ្គិសនីកម្ពុជា រដ្ឋាករទឹក ប្រៃសណីយ៍… ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: