គម្រោងបណ្តាញលូក្នុងរាជធានីភ្នំពេញជំហ៊ានទី៣ ក្រោមកិច្ចសហប្រតិបត្តការរវាង មន្ទីរសាធារណការរាជធានី និងអង្គការចាយការ (JICA)

នៅថ្ងៃទី៣០ ខែកញា ឆ្នាំ២០១៥ ក្រុមការងាររបស់មន្ទីរសាធារណការរាជធានី និងអ្នកបច្ចេកទេសអង្គការចាយកា បានប្រជុំគម្រោងដាក់បណ្តាញលូក្នុងរាជធានីភ្នំពេញជំហានទី៣។ ថ្ងៃនេះ ជាការប្រជុំបច្ចេកទេសលេីកទី ១៥៩ ក្នុងរយៈពេល៣ឆ្នាំ៦ខែ និងជាការប្រជុំចុងក្រោយនៃការអនុវត្តគម្រោងជំហានទី៣ ដែលបានបព្ចាប់ការដាក់លូរួច ១០០% លេីប្រវែងសរុប ២០.៦៥គ.ម។
ការប្រជុំលេីកនេះ ផ្តោតទៅលេីការត្រៀមសម្ពោធដាក់អោយប្រេីប្រាស់នាពេលខាងមុខ ដូចជាៈ រៀបចំសៀវភៅគម្រោង សំណង់ស្លាកអនុស្សាវរីយ៍ ការធានាសុពលភាព និងការប្រគល់ទទួលប្លង់សាងសង់រួច (As-built Drawings)…។
នេះជាសមិទ្ឋផលនៃកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងអង្គការចាយកា។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: