Archive for 23 ខែកញ្ញា 2015

ទីតំាងជំនន់ទឹកភ្លៀងនាថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០១៥

ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥

ខណៈដែលភ្លៀងជិត២ម៉ោងមុននេះ មានតំបន់មួយចំនួនបានលិចស្រាល និងតំបន់មួយចំនួនទៀតលិចខ្លាំង ក្នុងនោះមាន៖

+ទីតាំងលិចកំរឹតស្រាលហើយកំពុងហូរមាន៖ តំបន់កម្ពុជាក្រោម ទួលទំពូង ទូតចិន ហ្សាលដឺហ្គោល សំពៅមាស សុកហុក។
+ទីតាំលិចខ្លាំងមាននៅតំបន់ផ្សារដេប៉ូ និងខាងជើងវត្តភ្នំ។
ផ្សារកណ្តាលកំពុងហូរ ប្រមាណ20នាទីទៀតនឹងស្រកដល់សាច់ផ្លូវហើយ។
បញ្ចាក់៖ស្ថានីយ៏បូមបាននឹងកំពុងបូមគ្រប់ម៉ូទ័រ៕
សូមមេត្តាជ្រាប!

After 2 hours of rain, some areas have been flooded:
+ Areas suffered minor effect: Kampuchea krom, toul tompong, Chinese Embassy, Charles de Gaulle, Som pov meas, sok hok.
+ Areas seriously flooded: Phsar depo and North of Wat Phnom.

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នៅសំរោង

ពត៍មានបថមពីគ្រោះមហន្តរាយខ្យលកន្ត្រាក់ នៅក្នុងក្រុងសំរោង
កាលពីយប់ថ្ងៃទី 21/09/2015 វេលាម៉ោង៩ជាងមានករណីខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះសំបែងនិងទ្រព្យសម្បត្តិមួយចំនួននៅក្នុងភូមិៈ
១-ភូមិកណ្តែក ៨ ខ្នងផ្ទះ
២-ភូមិគោករំដួល ៣២ខ្នងផ្ទះ និង សាលារៀន១ខ្នង
៣- ភូមិគោកចំបក់ ៤ ខ្នងផ្ទះ
៤- ភូមិពុរ ៨ ខ្នងផ្ទះ
ក្នុងនោះផ្ទះចំនួន២ខ្នងខូចខាតទំាង ម៉ូតូ ១គ្រឿង គោយន្ត១គ្រឿង

ប្រភព៖ គណនេយ្យហ្វេសប៊ុក Ravuth Mao

ជំនន់ទឹកភ្លៀងម្តុំចាក់អង្រែក្រោម ខណ្ឌមានជ័យ

អរគុណលោកពូ ដោយក្ដីគោរព ដែលពូបានកាយលូបន្ទាប់ពីភ្លៀងហេីយ ដោយសារមានសំរាមជាច្រេីនស្ទះមាត់លូ នារសៀលថ្ងៃទី23-09-2015នេះ នៅម្ដុំចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

ប្រភព៖ គណនេយ្យហ្វេសប៊ុក Meng EmmaBoyz