សាលារាជធានីភ្នំពេញ ចាប់ផ្តេីមដំណេីរការដ្ឋានស្ថាបនាផ្លូវនិងដាក់លូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

សាលារាជធានីភ្នំពេញ បានចាប់ផ្តេីមដំណេីរការដ្ឋានស្ថាបនាផ្លូវនិងដាក់លូ នៅផ្លូវចំនួន ២ខ្សែ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមមានៈ
១-ផ្លូវលេខ២០១១ (ផ្លូវមុខមន្ទីរទាំង៦) ស្ថាបនាផ្លូវបេតុងអារមេ កម្រាស់ ២០ស.ម ទទឹង ១៥ម ប្រវែង ៨០៥ម ចាប់ពីផ្លូវលេខ១៩២៨ដល់ផ្លូវក្រាំងធ្នង់ និងប្រវែង ១៥៣ម ទទឹង ១២ម។ ដាក់លូទំហំ ១.២ម ប្រវែង ៩៥៣ម។
២-ផ្លូវមុខចំការព្រីង ស្ថាបនាផ្លូវបេតុងអារមេ កម្រាស់ ២០ស.ម ទទឹង ៨ម ប្រវែង ៤៣៧ម ចាប់ពីផ្លូវលេខ២០១១ដល់វត្តសំរោងអណ្តែត។ ដាក់លូទំហំ ១.២ម ប្រវែង ៤៣៧ម។
គិតត្រឹមថ្ងៃទី២០ខែកញាឆ្នាំ២០១៥ ការដ្ឋានដាក់លូនៅផ្លូវលេខ២០១១ បានប្រវែង ២៥០ម លេីប្រវែង ៩៥៣ម ត្រូវជា ២៦%នៃគម្រោង ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: