​ឃុំ​ចំនួន​៣​នៅ​ខេត្ត​កំពត​ត្រូវបាន​ជន់​លិច បន្ទាប់ពី​បើក​ទំនប់​វា​រី​អគ្គិសនី​កំចាយ​​

ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥ ​

យ៉ាងតិចណាស់​ឃុំ​ចំនួន​៣ នៅក្នុង​ខេត្ត​កំពត​ត្រូវបាន​ជន់​លិច​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​ការបើកទ្វារ​បង្ហូរទឹក​ចេញពី​ទំនប់​វា​រី​អគ្គីសនី​កំចាយ ដែល​បណ្តាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​។​

ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ លោក លាង ស៊ុយ ប្រាប់​VOD​ថា ឃុំ​ចំនួន​៣​ដែល​ត្រូវបាន​ជន​លិច​នោះ​រួមមាន​ឃុំ​ម៉ាក់​ប្រាំង ឃុំ​កំពង់​គ្រែ​ង និង​ឃុំ​ព្រៃឃ្មំ​។ លោក​បន្តថា ទឹក​បាន​ហូរ​ចូល​ដល់​ក្នុង​ភូមិ​កំពង់​គ្រែង​នៅវេលា​ម៉ោង​ប្រមាណ​៥​ទៀប​ភ្លឺ បន្ទាប់​ពី​ការបើកទ្វារ​បង្ហូរទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​។

​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​រូប​នេះ​បញ្ជាក់ថា ការបើក​ទំនប់ទឹក​នេះ​ដោយសា​រអាង​ដែល​ស្តុបទឹក​ទុក​ច្រើន​ហួស​ចំណុះ បើ​មិន​បង្ហូរ​ចេញ​ទេ​នឹង​បាក់​ទំនប់ទឹក​។ លោក​បន្ថែមថា ការ​ជន់​ទឹក​លិច​ក្នុងភូមិ​នេះ​បណ្តាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយចំនួន​រួមមាន ដំណាំ​កសិកម្ម ស៊ីម៉ង៍ ជ្រូក មាន់ ទា និង​របស់របរ​ប្រើប្រាស់​ផ្សេងទៀត​។

​កញ្ញា ស្រី នី​ម ដែល​រស់នៅ​ក្នុងភូមិ​កំពង់​គ្រែង ឲ្យដឹងថា ទឹក​បាន​លិច​ចូល​ផ្ទះ​របស់​គាត់​ដោយ​មិន​បានដឹងខ្លួន​ជាមុន និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។ កញ្ញា​សំណូម​ដល់​ម្ចាស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ត្រូវ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មុន​នឹង​បើកទ្វារ​ទឹក ដើម្បី​បញ្ជៀ​សការ​ការ​លិច​ខូច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​សំឡេង​៖
​បើ​តាម​ប្រជាពលរដ្ឋ​រូបនេះ កន្លង​ទៅ​អាជ្ញាធរ​ធ្លាប់​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​មុននឹង​ធ្វើ​ការបើក​ទំនប់​ទឹក​វា​រី​អគ្គិសនី​កំចាយ តែ​លើក​នេះ​អាជ្ញាធរ​មិន​បាន​ជូនដំណឹង​ដូច​មុន​ឡើយ​។​

​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ មានប្រសាសន៍ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ប្រាប់​ដំណឹង​ពី​ការបើក​ទំនប់ទឹក​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​មុន ដើម្បី​ឲ្យ​ពួកគេ​ត្រៀមខ្លួន ឬ​ផ្លាស់​ទី ជៀសវាង​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​។ លោក​បន្តថា ករណី​នេះ​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទទួលខុសត្រូវ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​។

​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​គ្រែ​ង លោក លាង ស៊ុយ ឲ្យដឹងថា  ទឹក​ដែល​បង្ហូរ​ចេញពី​ទំនប់​វា​រី​អគ្គីសនី​នោះបាន​លិច​ចូល​ភូមិ​ជម្រៅ​ប្រមាណ​១,៣ ម៉ែត្រ តែ​ស្រក​ទៅវិញ​ជិត​ពាក់កណ្តាល​ហើយ​។ លោក​បន្តថា កន្លងទៅ​ក៏​មាន​ការ​បើកទឹក​ទំនប់​វា​រី​អគ្គិសនី​នេះ តែ​ទឹក​ជន់​លិច​ត្រឹមតែ​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ ហើយក៏​មាន​ការជូន​ដំណឹង​ជាមុន​ផងដែរ​៕

ប្រភព៖ បណ្តាញសារព័ត៌មាន VodHotNews

វីឌីអូស្តីពីការបើកទ្វារទឹកទំនប់វ៉ារីអគ្គិសនីកំចាយ

ប្រភព៖ គណនេយ្យហ្វេសប៊ុក Tiko Boss

ចុចទីនេះដើម្បីអានបន្ថែម…..!!!

ចុចទីនេះដើម្បីអានព័ត៌មានបន្ថែម….!!!

ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម..!!

អានបន្ថែម..!!

ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម..!!

%d bloggers like this: