ទំហំនៃផលប៉ះពាល់ពីទឹកជំនន់នៅកំពត

ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ១៥:១៩

ខេត្តកំពត ៖ ​គ្រោះ​ជំនន់​ទឹកភ្លៀង​អស់​រយៈពេល​២​យប់​២​ថ្ងៃ ​គឺ​ចាប់ពី​​យប់​ថ្ងៃ​ទី​១៦-១៧ កញ្ញា នេះ បើ​យោង​តាម​​សេចក្តី​រាយ​
ការ​ណ៍​​សរុប​ល​ទ្ធ​ផល​នៃ​ការ​ប៉ះ​ដោយសារ​គ្រោះ​ទឹកជំនន់​របស់​រដ្ឋបាល​ខេត្តកំពត គិត​មក​ដល់​ម៉ោង​០៥នាទី​ល្ងាចថ្ងៃ​ទី​១៧ កញ្ញា ១៥ លំនៅ​ឋាន​​ដែល​រង​ផល​ប៉ះពាល់​ទូ​ទាំង​​ខេត្ត​សរុប​ចំនួន​៤៣៨១​គ្រួសារ​ ស្មើ​និង​មនុស្ស​ចំនួន​២១.៦២០​នាក់ ដី​បង្កបង្កើនផល​សរុប២.២២១.២៥​ហិ​កតា​។

ក្នុង​នោះ​ ស្រុក​ទឹកឈូមាន​ចំនួន​៥​ឃុំ មាន​ចំនួន​៣៦០៣គ្រួសារ ស្មើ​និង​មនុស្ស​ចំនួន​១៨.៥០៨​នាក់ ដី​បង្កបង្កើន​ផល​ប៉ះពាល់​សរុប​២១៥០.៧៥​ហិ​កតា​ ។  ក្រុង​កំពត​មាន​​៤សង្កាត់ មាន​៧៧៨​គ្រួសារ ស្មើ​និង​មនុស្ស​ចំនួន៣.១១៣​នាក់ ដី​បង្កបង្កើន​ផល​ប៉ះពាល់​សរុប​​ចំនួន​១៤០.៥០​ហិ​កតា​ ។

ប្រភព​ព័​ត៌​មាន​ពី​រដ្ឋបាល​សាលាខេត្ត​ដ​ដែល​បា​នឱ្យ​​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នៃ​គ្រោះ​ទឹក​ជំ​នន់​ទាំង​២​ថ្ងៃ​ខាងលើ លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​​និង​ប្រើប្រាស់​កម្លាំង​​សរុប​មានកងរាជអាវុធ​ហត្ថ​​ខេត្ត កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំងតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កង​នាវាចរណ៍​ប្រចាំទិស​តំបន់​កំពត វរ​ការពារ​ព្រំ​ដែនទឹក កម្លាំងសន្តិសុខ​លំហ​​សមុទ្រ​សាខា​កាកបាទក្រហម​ខេត្ត មន្ទីរ​ជំនាញ​មួយ​ចំនួន​ក្នុង​ខេត្ត​អាជ្ញាធរ​ក្រុង​កំពត-ស្រុក​ទឹក​ឈូ ។

ប្រភព៖ បណ្តាញសារព័ត៌មាន កោះសន្តិភាព

Advertisements
%d bloggers like this: