ក្រុមហ៊ុន AZ ប្រកាសថា សល់ប្រមាណ ១តឹកកន្លះទៀត ទឹកហូរកាត់កំណាត់ផ្លូវជាតិលេខ ៤ហើយ

(ភ្នំពេញ)៖ ក្រុមហ៊ុន AZ Investment Co., Ltd. បានប្រកាសឲ្យដឹងថា នៅម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ កំពស់ទឹកកំពុងបន្តឡើងខ្លាំង ពោលនៅសល់ប្រមាណ ១តឹកកន្លះទៀតប៉ុណ្ណោះ ទឹកនឹងហូរលិចស្ពានស្ទឹងសំរោង និងផ្លូវស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១១៥ និង១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្រុមហ៊ុន AZ ក៏បានប្រកាសដែរថា ខ្លួននឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន នូវការវិវឌ្ឍនៃស្ថានភាពនានា នៅតាមដងផ្លូវជាតិលេខ៤ ជាបន្តបន្ទាប់តាមរយៈសារពត៌មាន និងនៅតាមស្ថានីយបង់ប្រាក់នីមួយៗ និង ការជូនដំណឹងដោយផ្ទាល់ជូនប្រជាពលរដ្ឋ (អតិថិជន) ឆ្លងកាត់ផ្លូវនេះផងដែរ៕

ប្រភព៖ បណ្តាញព័ត៌មាន Fresh News

%d bloggers like this: