Archive for 20 ខែកញ្ញា 2015

ការបិទបើកទំនប់ត្រូវការសមត្ថភាពព្យាករណ៍ទឹកជំនន់

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃ​អាទិត្យ​នេះ​គឺ​លោក អឿង ចន្ថា ដែល​ជា​សាស្ត្រាចារ្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ធនធាន​ទឹក។ លោក អឿង ចន្ថា អះ​អាង​ថា ការ​បិទ​បើក​ទំនប់​ត្រូវ​ការ​សមត្ថភាព​ព្យាករណ៍​ទឹក​ជំនន់ ដើម្បី​កែ​លម្អ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ដែល​អាច​កើត​មាន​ក្នុង​ការ​ប្រតិបត្តិ​ទំនប់​ទឹក ជា​ពិសេស​ទំនប់​វារី​អក្គិសនី។ បណ្ឌិត​ផ្នែក​ជលសាស្ត្រ​រូប​នេះ​ក៏​និយាយ​ដែរ​អំពី​ការ​គ្រប់​គ្រង​ទឹក​សម្រាប់​ស្រែ​ចម្ការ​រដូវ​ប្រាំង។

ប្រភព៖ បណ្តាញសារព័ត៌មាន វិទ្យុបារាំងអន្តរជាតិ Rfi

Advertisements

សាលារាជធានីភ្នំពេញ ចាប់ផ្តេីមដំណេីរការដ្ឋានស្ថាបនាផ្លូវនិងដាក់លូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

សាលារាជធានីភ្នំពេញ បានចាប់ផ្តេីមដំណេីរការដ្ឋានស្ថាបនាផ្លូវនិងដាក់លូ នៅផ្លូវចំនួន ២ខ្សែ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមមានៈ
១-ផ្លូវលេខ២០១១ (ផ្លូវមុខមន្ទីរទាំង៦) ស្ថាបនាផ្លូវបេតុងអារមេ កម្រាស់ ២០ស.ម ទទឹង ១៥ម ប្រវែង ៨០៥ម ចាប់ពីផ្លូវលេខ១៩២៨ដល់ផ្លូវក្រាំងធ្នង់ និងប្រវែង ១៥៣ម ទទឹង ១២ម។ ដាក់លូទំហំ ១.២ម ប្រវែង ៩៥៣ម។
២-ផ្លូវមុខចំការព្រីង ស្ថាបនាផ្លូវបេតុងអារមេ កម្រាស់ ២០ស.ម ទទឹង ៨ម ប្រវែង ៤៣៧ម ចាប់ពីផ្លូវលេខ២០១១ដល់វត្តសំរោងអណ្តែត។ ដាក់លូទំហំ ១.២ម ប្រវែង ៤៣៧ម។
គិតត្រឹមថ្ងៃទី២០ខែកញាឆ្នាំ២០១៥ ការដ្ឋានដាក់លូនៅផ្លូវលេខ២០១១ បានប្រវែង ២៥០ម លេីប្រវែង ៩៥៣ម ត្រូវជា ២៦%នៃគម្រោង ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

អាជ្ញាធរ​​កម្ពុជា​៖ ​ទំនប់​​វា​​រី​​អគ្គិសនី​​មាន​​តួនាទី​​កាត់ប​ន្ថយ​​ទឹក​ជំនន់

អាជ្ញាធរ​កម្ពុជា​អះអាងថា ទំនប់​វា​រី​អគ្គិសនី​មាន​តួនាទី​កាត់បន្ថយ​ទឹកជំនន់ ប៉ុន្តែ​ជាក់ស្តែង​ខេត្តកំពត​ដែលមាន​ទំនប់​វា​រី​អគ្គិសនី​កំចាយ លិច​ទឹកធ្ងន់​ជាងគេ កាលពី​ថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៥។ ការណ៍​នេះ​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​យល់ថា ការគ្រប់គ្រង​កម្រិត​ទឹក​នៅក្នុង​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី គួរតែ​ត្រូវ​កែលម្អ ទាំង​ផ្នែក​បច្ចេកទេស ទាំង​ផ្នែក​ព័ត៌មាន។
ប្រភព៖ បណ្តាញសារព័ត៌មាន វិទ្យុបារំាង Rfi

ទំហំនៃផលប៉ះពាល់ពីទឹកជំនន់នៅកំពត

ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ១៥:១៩

ខេត្តកំពត ៖ ​គ្រោះ​ជំនន់​ទឹកភ្លៀង​អស់​រយៈពេល​២​យប់​២​ថ្ងៃ ​គឺ​ចាប់ពី​​យប់​ថ្ងៃ​ទី​១៦-១៧ កញ្ញា នេះ បើ​យោង​តាម​​សេចក្តី​រាយ​
ការ​ណ៍​​សរុប​ល​ទ្ធ​ផល​នៃ​ការ​ប៉ះ​ដោយសារ​គ្រោះ​ទឹកជំនន់​របស់​រដ្ឋបាល​ខេត្តកំពត គិត​មក​ដល់​ម៉ោង​០៥នាទី​ល្ងាចថ្ងៃ​ទី​១៧ កញ្ញា ១៥ លំនៅ​ឋាន​​ដែល​រង​ផល​ប៉ះពាល់​ទូ​ទាំង​​ខេត្ត​សរុប​ចំនួន​៤៣៨១​គ្រួសារ​ ស្មើ​និង​មនុស្ស​ចំនួន​២១.៦២០​នាក់ ដី​បង្កបង្កើនផល​សរុប២.២២១.២៥​ហិ​កតា​។

ក្នុង​នោះ​ ស្រុក​ទឹកឈូមាន​ចំនួន​៥​ឃុំ មាន​ចំនួន​៣៦០៣គ្រួសារ ស្មើ​និង​មនុស្ស​ចំនួន​១៨.៥០៨​នាក់ ដី​បង្កបង្កើន​ផល​ប៉ះពាល់​សរុប​២១៥០.៧៥​ហិ​កតា​ ។  ក្រុង​កំពត​មាន​​៤សង្កាត់ មាន​៧៧៨​គ្រួសារ ស្មើ​និង​មនុស្ស​ចំនួន៣.១១៣​នាក់ ដី​បង្កបង្កើន​ផល​ប៉ះពាល់​សរុប​​ចំនួន​១៤០.៥០​ហិ​កតា​ ។

ប្រភព​ព័​ត៌​មាន​ពី​រដ្ឋបាល​សាលាខេត្ត​ដ​ដែល​បា​នឱ្យ​​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នៃ​គ្រោះ​ទឹក​ជំ​នន់​ទាំង​២​ថ្ងៃ​ខាងលើ លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​​និង​ប្រើប្រាស់​កម្លាំង​​សរុប​មានកងរាជអាវុធ​ហត្ថ​​ខេត្ត កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំងតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កង​នាវាចរណ៍​ប្រចាំទិស​តំបន់​កំពត វរ​ការពារ​ព្រំ​ដែនទឹក កម្លាំងសន្តិសុខ​លំហ​​សមុទ្រ​សាខា​កាកបាទក្រហម​ខេត្ត មន្ទីរ​ជំនាញ​មួយ​ចំនួន​ក្នុង​ខេត្ត​អាជ្ញាធរ​ក្រុង​កំពត-ស្រុក​ទឹក​ឈូ ។

ប្រភព៖ បណ្តាញសារព័ត៌មាន កោះសន្តិភាព

នៅ​​ខេត្ត​កំពត ​ទឹក​​ស្រក​​អស់ ​ប្រជាជន​​ចូល​​ផ្ទះ​​វិញ​​ដោយ​​សុវត្ថិភាព​

ប្រជាជន​នៅ​តំបន់​លិច​ទឹក​ក្នុង​ខេត្តកំពត​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​អស់ហើយ បន្ទាប់ពី​បានរ​ត់រក​កន្លែង​សុវត្ថិភាព អំឡុងពេល​ទឹកជំនន់​កាលពី​ថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៥។ តាម​អាជ្ញាធរខេត្ត ពុំមាន​គ្រោះថ្នាក់​ណាមួយ​គួរឱ្យកត់សម្គាល់​ទេ ក្រោយ​សម្រក ប៉ុន្តែ​ភ្នាក់ងារ​ជួយសង្គ្រោះ​នៅ​បន្ត​ផ្តល់ជំនួយ​តាម​ស្ថានភាព​ជាក់ស្តែង។

បន្ត​ការ​អាន

ទឹកជំនន់នៅបន្តលិចក្នុងឃុំមួយចំនួននៅស្រុកទឹកឈូ ខេត្តកំពត

ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥

ប្រភព៖ បណ្តាញសារព័ត៌មាន VOD

ក្រសួង​ធនធានទឹកអំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខណៈ​ទឹកជំនន់​ឡើង​ខ្ពស់​​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក ចាន់ យុ​ត្ថា ថ្លែងប្រាប់​ VOD ថា ខេត្ត​នៅ​តាម​ជាប់​មាត់សមុទ្រដូចជា​ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយ​ទទួលរង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ដែល​បក់​មកពី​ប្រទេស​វៀតណាម។

​លោក ចាន់ យុ​ត្ថា ណែនាំ​ឲ្យ​ប្រជា​នេសាទ​សមុទ្រ និង​អ្នក​ចង់​ទៅ​កម្សាន្ត​នៅតាម​បណ្តាកោះ គួរ​ផ្អាក​សកម្មភាពរហូត​ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា រង់ចាំ​ទឹក​ស្រ​កដើម្បី​ចៀសផុត​ពី​គ្រោះ​ថ្នាក់​នានា​។

សម្លេង៖


បន្ត​ការ​អាន