លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ប្រកាសនាថ្ងៃនេះ ថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៥

ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសសូមជម្រាបជូនមាតាបិតា ឬអ្នកអាណាព្យាបាល បេក្ខជន និងសាធារណជន ជ្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៤ សីហា ២០១៥ មានបេក្ខជនប្រឡងជាប់ចំនួន ៤៦ ៥៦០ នាក់ ត្រូវជា ៥៥,៨៨% នៃបេក្ខជនវត្តមានចំនួន ៨៣ ៣២៥នាក់។

ចំពោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៩ ៦៨៨ នាក់ ត្រូវជា៥៣,៨៧% និងដោយឡែកចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ៦ ៨៧២ នាក់ ត្រូវជា៧១,១៨%។

បេក្ខជនដែលមាននិទ្ទេស

  • A មានចំនួន ១០៨ នាក់
  • និទ្ទេស B មានចំនួន១ ០៨៥ នាក់
  • និទ្ទេស C មានចំនួន៣ ២៩២ នាក់
  • និទ្ទេស D មានចំនួន ៦ ០៩៣ នាក់ និង
  • និទ្ទេស E មានចំនួន ៣៥ ៩៨២ នាក់

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា

Advertisements
%d bloggers like this: