សាកលវិទ្យាល័យ Limkokwing របស់ម៉ាឡេស៊ី បានផ្ដល់សញ្ញាបត្រ បណ្ឌិតកិត្តិយសដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនចំពោះ«ភាពជាអ្នកដឹកនាំដែលមានការផ្លាស់ប្តូរ»

hunsen-get-certificate

ភ្នំពេញៈ សាកលវិទ្យាល័យ Limkokwing របស់​ម៉ាឡេស៊ី ដែល​ជាសាកលវិទ្យាល័យ​ឯកជន​កាលម្សិលមិញ​បាន​ផ្ដល់សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យស​ដល់លោកនាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែនចំពោះ​«​ភាពជា​អ្នក​ដឹកនាំ​ឆ្នើម»​ ​ដែល​នេះ​ជា​ការ​ទទួល​ស្គាល់ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​​របស់​លោក​នៅ​ក្នុង​ការ​នាំមក​នូវ​ស្ថិរភាព​ដល់​ប្រទេស​កម្ពុជា​ដែលធ្លាប់​ខ្ទេច​ខ្ទី​ដោយ​សារ​សង្គ្រាម​។ ​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ធ្លាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស​ជា​ច្រើន​ រួម​ទាំង​ពីស្ថាប័នមួយ​ចំនួន​ដែល​ខ្វះ​ការ​ទទួល​ស្គាល់។

​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​សែន​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ទទួល​យកសញ្ញាបត្រ​នេះ​ថា៖ «​ខ្ញុំ​សង្ឃឹម​ថាប្រជា​ជន​នឹង​បោះ​ឆ្នោត​ឲ្យគណបក្សប្រជាជន​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​ ហើយ​ខ្ញុំ​សូម​ចែក​រំលែក​កិត្តិយស​នេះ​ទៅ​ដល់​សមាជិក​រដ្ឋាភិបាល​ទាំង​អស់​ ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ ​និង​មន្រ្តី​រាជការ»។

ការ​ផ្តល់​សញ្ញាបត្រ​នេះ​គឺ​ធ្វើ​ឡើង​ចំពេល​មាន​ការ​កត់សម្គាល់​ពីម្សិល​មិញថា សាកល​វិទ្យាល័យ​​ Limkokwing សាខា​រាជ​ធានី​ភ្នំ​ពេញ​បាន​ប្រកាស​​ថា ខ្លួន​នឹង​ចាប់​ផ្តើមផ្តល់​កម្មវិធី​សិក្សាថ្នាក់​បរិញ្ញា​បត្រ​រង​សម្រាប់​សិស្សដែល​មិនទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រទុតិយ​ភូមិ​។ ​

លទ្ធផល​​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​ទុតិយភូមិ​កាល​ឆ្នាំ​មុន​ដែល​សិស្ស​ជា​ច្រើន​បាន​ធ្លាក់​ ​​បាន​នាំ​អ្នកធ្លាក់ទៅរៀន​ថ្នាក់​បរិញ្ញា​បត្ររង​ដែល​ផ្តល់​ឲ្យ​ដោយ​សាកលវិ​ទ្យាល័យ​ឯកជន​ដោយ​សារ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ចូល​រៀន​មាន​លក្ខណៈ​ធូរ​ស្រាល​។ ​

លទ្ធ​ផល​នៃការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​​ឆ្នាំ​នេះ​គ្រោង​នឹង​ចេញ​នៅពាក់កណ្ដាលខែ​នេះ​ ​ហើយ​បើ​ទោះ​បី​ជាមានការ​ព្យាករ​ថា​សិស្ស​​នឹង​ជាប់​ច្រើន​ជាង​ឆ្នាំ​មុនក្ដី ក៏​អ្នក​កែ​វិញ្ញាសា​​បាន​និយាយ​ថា ​អត្រា​សិស្ស​ប្រឡង​ជាប់​នៅតែ​មាន​កម្រិតទាប​។ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​ លោក​ យឹម​ សុវណ្ណ ​បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា គណបក្សរបស់​លោក​មិនមាន​ចំណាប់​អារម្មណ៍​ចំពោះ​សញ្ញាបត្របែប​នោះ​ទេ​៕

ប្រភព៖ បណ្តាញសារព័ត៌មាន Phnom Penh Post

12004801_880556518659513_4179912071695079090_n

ទន្ទឹមនឹងនោះផងដែរ នាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បានសរសេរវិចារណកថាមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរ

“សម្តេចតេជោ ហ៊ុន សែន ធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែខិតខំបញ្ចៀសរាល់
នូវបញ្ហា និង ឧបសគ្គនានា ដែលងាយប៉ះពាល់ដល់ស្ថិរភាពសង្គម ជាពិសេសគឺ ប៉ះពាល់ដល់ការរស់នៅ និងជីវភាពការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋអាចពិចារណា នៅពេលដែលរាជរដ្ឋាភិបាលខិតខំការពារថែរក្សាសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសអោយដើរទៅមុខ ហើយបែរជាបុគ្គលមួយចំនួននៃ គណៈបក្សប្រឆាំងបានប្រើប្រាស់គ្រប់មធ្យោបាយបង្កបញ្ហាដល់សង្គមឥតឈប់ឈរ តើប្រទេសយើងបានសុខស្រួលទេ?សម្តេចតេជោ ហ៊ុន សែន ធានាផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំង ប្រទេស។ រាជរដ្ឋាភិបាលប្រាកដជាមិនទុកអោយជនខិលខូចបន្តអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិយើងឡើយ៕”

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន

%d bloggers like this: