Archive for 11 ខែកញ្ញា 2015

ស្ថានភាពកម្រិតទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ កញ្ញា ឆ្នាំ ២០១៥

ចំណំា៖
រូបភាពនេះធ្វើក្នងរូបភាពសិក្សាតែប៉ុណ្ណោះ ពុំមានចេតនាក្នុងរឿងនយោបាយទេ
គួរឲ្យសោកស្តាយ ដែលខ្ញុំមិនដឹងពីទីតាំងពិតប្រាកដ ដោយគ្រាន់តែមើលតាមផែនទី នឹងតាមការបង្ហាញរបស់សាលារាជធានីភ្នំពេញ ព្រមវិឌីអូពី Urban voice Cambodia និងការបង្ហោះរូបភាពរបស់បងប្រុស Chham Chhany ប៉ុណ្ណោះ ហើយក៏សាកល្បងដៅទីតាំងដែលប្រហាក់ប្រហែល.។ បើស្ថានភាពពេលនេះដូចអ្វីដែលបានដៅលើផែនទីនេះ គឺមានន័យថា តំបន់ត្រើយខាងលិចត្រូវការស្តារ និងស្ថាបនាប្រព័ន្ធលូបន្ថែមទៀត បង្កើតប្រព័ន្ធបង្ហូរឲ្យបានគ្រប់គ្រាន់ក្នុងតំបន់បឹងកក់ និងពង្រីកសមត្ថភាពប្រព័ន្ធលូតំបន់ជុំវិញបឹងកក់ គួរបញ្ជាក់ផងដែរថា ក្នងស្ថានភាពកម្រិតទឹកភ្លៀងដូចគ្នានេះ តំបន់មួយចំនួនផ្សេងទៀតពុំមានការលិចលង់នុះទេ។
សម្គាល់៖ Comment ប្រកបដោយការទទួលខុសត្រូវ

បន្ត​ការ​អាន

កម្រងរូបភាពដ៏កម្ររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភព​៖ គណនេយ្យហ្វេសប៊ុក Sreypov Vy

លោក សម រង្ស៊ី ថានឹងប្តូរវិធីសាស្ត្ររិះគន់រដ្ឋាភិបាល ដើម្បីកុំឲ្យសកម្មជនជាប់ឃុំ


ប្រភព៖ បណ្តាញសារព័ត៌មាន VodHotNews

សាកលវិទ្យាល័យ Limkokwing របស់ម៉ាឡេស៊ី បានផ្ដល់សញ្ញាបត្រ បណ្ឌិតកិត្តិយសដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនចំពោះ«ភាពជាអ្នកដឹកនាំដែលមានការផ្លាស់ប្តូរ»

hunsen-get-certificate

ភ្នំពេញៈ សាកលវិទ្យាល័យ Limkokwing របស់​ម៉ាឡេស៊ី ដែល​ជាសាកលវិទ្យាល័យ​ឯកជន​កាលម្សិលមិញ​បាន​ផ្ដល់សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យស​ដល់លោកនាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែនចំពោះ​«​ភាពជា​អ្នក​ដឹកនាំ​ឆ្នើម»​ ​ដែល​នេះ​ជា​ការ​ទទួល​ស្គាល់ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​​របស់​លោក​នៅ​ក្នុង​ការ​នាំមក​នូវ​ស្ថិរភាព​ដល់​ប្រទេស​កម្ពុជា​ដែលធ្លាប់​ខ្ទេច​ខ្ទី​ដោយ​សារ​សង្គ្រាម​។ ​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ធ្លាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស​ជា​ច្រើន​ រួម​ទាំង​ពីស្ថាប័នមួយ​ចំនួន​ដែល​ខ្វះ​ការ​ទទួល​ស្គាល់។

​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​សែន​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ទទួល​យកសញ្ញាបត្រ​នេះ​ថា៖ «​ខ្ញុំ​សង្ឃឹម​ថាប្រជា​ជន​នឹង​បោះ​ឆ្នោត​ឲ្យគណបក្សប្រជាជន​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​ ហើយ​ខ្ញុំ​សូម​ចែក​រំលែក​កិត្តិយស​នេះ​ទៅ​ដល់​សមាជិក​រដ្ឋាភិបាល​ទាំង​អស់​ ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ ​និង​មន្រ្តី​រាជការ»។

ការ​ផ្តល់​សញ្ញាបត្រ​នេះ​គឺ​ធ្វើ​ឡើង​ចំពេល​មាន​ការ​កត់សម្គាល់​ពីម្សិល​មិញថា សាកល​វិទ្យាល័យ​​ Limkokwing សាខា​រាជ​ធានី​ភ្នំ​ពេញ​បាន​ប្រកាស​​ថា ខ្លួន​នឹង​ចាប់​ផ្តើមផ្តល់​កម្មវិធី​សិក្សាថ្នាក់​បរិញ្ញា​បត្រ​រង​សម្រាប់​សិស្សដែល​មិនទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រទុតិយ​ភូមិ​។ ​

លទ្ធផល​​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​ទុតិយភូមិ​កាល​ឆ្នាំ​មុន​ដែល​សិស្ស​ជា​ច្រើន​បាន​ធ្លាក់​ ​​បាន​នាំ​អ្នកធ្លាក់ទៅរៀន​ថ្នាក់​បរិញ្ញា​បត្ររង​ដែល​ផ្តល់​ឲ្យ​ដោយ​សាកលវិ​ទ្យាល័យ​ឯកជន​ដោយ​សារ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ចូល​រៀន​មាន​លក្ខណៈ​ធូរ​ស្រាល​។ ​

លទ្ធ​ផល​នៃការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​​ឆ្នាំ​នេះ​គ្រោង​នឹង​ចេញ​នៅពាក់កណ្ដាលខែ​នេះ​ ​ហើយ​បើ​ទោះ​បី​ជាមានការ​ព្យាករ​ថា​សិស្ស​​នឹង​ជាប់​ច្រើន​ជាង​ឆ្នាំ​មុនក្ដី ក៏​អ្នក​កែ​វិញ្ញាសា​​បាន​និយាយ​ថា ​អត្រា​សិស្ស​ប្រឡង​ជាប់​នៅតែ​មាន​កម្រិតទាប​។ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​ លោក​ យឹម​ សុវណ្ណ ​បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា គណបក្សរបស់​លោក​មិនមាន​ចំណាប់​អារម្មណ៍​ចំពោះ​សញ្ញាបត្របែប​នោះ​ទេ​៕

ប្រភព៖ បណ្តាញសារព័ត៌មាន Phnom Penh Post

12004801_880556518659513_4179912071695079090_n

ទន្ទឹមនឹងនោះផងដែរ នាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បានសរសេរវិចារណកថាមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរ

“សម្តេចតេជោ ហ៊ុន សែន ធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែខិតខំបញ្ចៀសរាល់
នូវបញ្ហា និង ឧបសគ្គនានា ដែលងាយប៉ះពាល់ដល់ស្ថិរភាពសង្គម ជាពិសេសគឺ ប៉ះពាល់ដល់ការរស់នៅ និងជីវភាពការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋអាចពិចារណា នៅពេលដែលរាជរដ្ឋាភិបាលខិតខំការពារថែរក្សាសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសអោយដើរទៅមុខ ហើយបែរជាបុគ្គលមួយចំនួននៃ គណៈបក្សប្រឆាំងបានប្រើប្រាស់គ្រប់មធ្យោបាយបង្កបញ្ហាដល់សង្គមឥតឈប់ឈរ តើប្រទេសយើងបានសុខស្រួលទេ?សម្តេចតេជោ ហ៊ុន សែន ធានាផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំង ប្រទេស។ រាជរដ្ឋាភិបាលប្រាកដជាមិនទុកអោយជនខិលខូចបន្តអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិយើងឡើយ៕”

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក ហ៊ុន សែន ប្រកាស​លេង​ល្បែង​បញ្ចប់​ជីវិត​នយោបាយ​ជាមួយ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

Rfa

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សួរ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នោះ ថា​តើ​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ដែរ​ឬ​ទេ ប្រសិន​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​នោះ?

ការ​សួរ​បក​យ៉ាង​ដូច្នេះ គឺ​នៅ​បន្ទាប់​ពី លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​ចុះ​ចេញ​ពី​តំណែង ហើយ​ដើរ​ចូល​ពន្ធនាគារ​ប្រសិន​បើ​ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ មិន​ដូច​នឹង​ផែនទី​របស់​បារាំង ឲ្យ​ខ្ចី៖ «ឥឡូវ អ្នក​ដែល​យក​មក​ចោទ​គេ ថា​ផែនទី​ក្លែងក្លាយ​នោះ តើ​ហ៊ាន​លាលែង​ពី​តំណែង​ឬ​អត់? នេះ​ជា​ចម្លើយ​បក​ទៅ​វិញ​អំពី​ការ​ទទួល​ខុស​ត្រូវ​រៀង​ខ្លួន លើ​មុខ​ប្រវត្តិសាស្ត្រ​របស់​ជាតិ។ ការ​ភូត​កុហក​ដែល​មាន​ចរិត​គ្រោះថ្នាក់​ឲ្យ​ជាតិ គឺ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ។ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ប្រើ​ពាក្យ​ថា ជា​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ហើយ​ជា​ឧក្រិដ្ឋជន​តែ​ម្តង»

ការ​ប្រកាស​លេង​ល្បែង​បញ្ចប់​ជីវិត​នយោបាយ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ណា​នៅ​ឡើយ​ទេ ខណៈ លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​ល្បែង​ប្រថុយ​នឹង​គ្រោះថ្នាក់ តែ​ជា​ល្បែង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ព្រោះ​ជា​ប្រយោជន៍​របស់​ជាតិ។ លោក ហ៊ុន សែន បន្ថែម​ថា ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចរិត​សាហាវ​ជាង​សត្វ​អាសិរពិស​នោះ ក៏​ដូច​គ្នា​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែរ។ បញ្ហា​នេះ លោក​យល់​ថា ដោយសារ​គេ​លាក់​ទុក​ផែនទី​នេះ​យូរ​ពេក ទើប​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ យក​ចំណុច​ទាំង​នោះ​ទៅ​បោក​ប្រជាពលរដ្ឋ និង​បង្អាប់​បន្ទោស​ទៅ​លើ​ផែនទី​រដ្ឋាភិបាល។

មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បង្ហាញ​ជំហរ​ជាក់លាក់​នៅ​ឡើយ ថា​តើ​គណបក្ស​ប្រឆាំង​ទទួល​ស្គាល់​ផែនទី​របស់​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ ឬ​យ៉ាង​ណា​នោះ?៕

ប្រភព៖ បណ្តាញសារព័ត៌មានអាស៊ីសេរី RFA

សរុបព្រឹត្តការណ៍ទឹកសមុទ្រនៅតំបន់ទំនប់រលក ប្រែក្លាយជាពណ៌ក្រហម

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង 1:4៦នាទី ពេលរសៀល 

គណនេយ្យហ្វេសប៊ុក Keatha Ngoeum បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនពីការប្រែពណ៌ទឹកសមុទ្រម្តុំទំនប់រលកទៅជាពណ៌ក្រហម ដោយគាត់ ក៏បានអំពាវនាវដល់អាជ្ញាធរខេត្ត ជួយអន្តរាគមន៍។ ខាងក្រោមនេះជាសម្តីផ្ទាល់របស់បងស្រី Keatha

“ទឹកលូដែលបង្ហូចូលក្នុងសមុទ្រឡើងពណក្រហម នេះមិនមែនជាលើកទី1នោះទេដែលគេបង្ហូរទឹកបែបនេះចូលក្នុងសមុទ្រម្តុំទំនប់រលក ដូច្នេះសូមអាជ្ញាធរ័ដែលពាក់ពន្ធមេត្តជួយអន្តរាគមន៍ផង ព្រោះវាបះពាល់បរិស្ថានខ្លាំងណាស់ ណាមួយខេត្តយើងជាតំបន់ទេសចរណ៍ផង ៕”

រូបភាព៖

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង 5:04នាទី ល្ងាច 

មានសេកក្តីរាយការណ៍មួយរបស់លោកពូ ហ៊ុយ ប៊ុនឡេង ស្តីពីបញ្ហាខាងលើនេះ ខាងក្រោមជាសម្តីរាយការណ៍របស់គាត់

“ក្រុងព្រះសីហនុ-នៅរសៀលថ្ងៃទី១០កញ្ញានេះមន្ត្រីបរិស្ថានខេត្តនិងមន្ត្រីពាក់ពន្ធ័បានចុះទៅពិនិត្យផ្ទះលក់សំបកធុងដែលពាក់ពន្ធ័នឹងការបង្ហូរទឹកលក្ខ័ពណ៍ក្រហមចូលសមុទ្រកាលពីថ្ងៃត្រង់នេះនៅទំនប់រលក និងដកហូតយកធុងជរ័ទាំងអស់ដែលម្ចាស់ផ្ទះខាងលើអះអាងថាបានទិញយកពីរោងចក្រ ហើយនៅខាងក្នុងធុងជរ័ទាំងអស់នេាះមានសារធាតុម្យ៉ាងខ្លះពណ៍ខ្មៅខ្លះពណ៍ក្រហម ដែលគេសង្សយ័ថាជាថ្នាំពណ៍សំរាប់ជ្រលក់ក្រណាត់នៅរោងចក្រ។”

រូបភាព៖

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១២:១២នាទី ថ្ងៃត្រង់

ក៏មានសេចក្តីរាយការណ៍មួយទៀតរបស់លោកពូ ហ៊ុយ ប៊ុនឡេង ពីស្ថានភាពទឹកវិលត្រឡប់ទៅរកសភាពដើមវិញ  

“ខេត្តព្រះសីហនុ-ប្រធានមន្ទីរបរិស្ថានខេត្តអោយដឹងថា នៅព្រឹកថ្ងៃទី១១កញ្ញានេះ លោកនិងមន្ត្រីបានចុះពិនិត្យទីតាំងហូរទឹកលក្ខ័ក្រហមនៅទំនប់រលកឃើញថា ទឹកមានសភាពធម្មតាវិញហើយ។ ជាមួយគ្នានេះដែរមន្ត្រីបរិស្ថានសហការជាមួយមន្ត្រីសាលាក្រុងបានអប់រំប្រជាពលរដ្ឋដែលដាក់លក់ធុងក្នុងក្រុងព្រះសីហនុកុំអោយធ្វើការបន្តទិញលក់ធុងដាក់លក្ខ័ដូចនេះបន្តទៀត ។”

រូបភាព៖

ទឹកសមុទ្រនៅតំបន់ទំនប់រលក ប្រែក្លាយជាពណ៌ក្រហម Updated News

ខេត្តព្រះសីហនុ-ប្រធានមន្ទីរបរិស្ថានខេត្តអោយដឹងថា នៅព្រឹកថ្ងៃទី១១កញ្ញានេះ លោកនិងមន្ត្រីបានចុះពិនិត្យទីតាំងហូរទឹកលក្ខ័ក្រហមនៅទំនប់រលកឃើញថា ទឹកមានសភាពធម្មតាវិញហើយ។ ជាមួយគ្នានេះដែរមន្ត្រីបរិស្ថានសហការជាមួយមន្ត្រីសាលាក្រុងបានអប់រំប្រជាពលរដ្ឋដែលដាក់លក់ធុងក្នុងក្រុងព្រះសីហនុកុំអោយធ្វើការបន្តទិញលក់ធុងដាក់លក្ខ័ដូចនេះបន្តទៀត ។

គួររំលឹកផងដែរថាកាលពីនៅរសៀលថ្ងៃទី១០កញ្ញានេះមន្ត្រីបរិស្ថានខេត្តនិងមន្ត្រីពាក់ពន្ធ័បានចុះទៅពិនិត្យផ្ទះលក់សំបកធុងដែលពាក់ពន្ធ័នឹងការបង្ហូរទឹកលក្ខ័ពណ៍ក្រហមចូលសមុទ្រកាលពីថ្ងៃត្រង់នេះនៅទំនប់រលក និងដកហូតយកធុងជរ័ទាំងអស់ដែលម្ចាស់ផ្ទះខាងលើអះអាងថាបានទិញយកពីរោងចក្រ ហើយនៅខាងក្នុងធុងជរ័ទាំងអស់នេាះមានសារធាតុម្យ៉ាងខ្លះពណ៍ខ្មៅខ្លះពណ៍ក្រហម ដែលគេសង្សយ័ថាជាថ្នាំពណ៍សំរាប់ជ្រលក់ក្រណាត់នៅរោងចក្រ។

ប្រភព៖ គណនេយ្យហ្វេសប៊ុក Huy Bunleng