Serious flood in the North part of Japan

គិតមកដល់ថ្ងៃទី១១កញ្ញានេះមនុស្ស២២នាក់បាត់ខ្លួនក្រោយទឹកជំនន់កញ្ច្រោលឡើងភ្លាមៗដោយហូរពន្លិចទីក្រុងជូស៊ូ ទីក្រុងIbaraki នៅក្បែរស្រុក Tochigiខាងជើងទីក្រុងតូក្យូ មនុស្ស១០០០០០នាក់ត្រូវបានជំលៀសចេញពីទីក្រុងខាងកើតប្រទេសជប៉ុនដោយសារព្យុះទីហ្វុង Etau តំបន់ខ្លះទទួលរងការរអិលបាក់ដីកប់ផ្ទះ ចំនែករថយន្តជាច្រើនគ្រឿងនិងផ្ទះជាច្រើនខ្នងទៀតត្រូវហូរទៅតាមទឹកទន្លេKinugawa ដែលឡើងខ្លាំងដោយសារភ្លៀងជោគជាំ ប្រជាជនដែលជាប់នៅក្នុងផ្ទះនិងរថយន្តនាំគ្នាឡើងលើដំបូល រានហាលមុខផ្ទះ និងខ្លះទៀតឡើងលើដំបូលរថយន្តស្រែករកអ្នកជួយ។សកម្មភាពសង្គ្រោះដោយឧទ្ធម្ភាគចក្រកំពុងបន្ត ដែលគេដឹងថាអាចមានមនុស្សជាច្រើននាក់ទៀតមិនទាន់បានជំលៀសចេញពីផ្ទះនោះទេ





ប្រភព៖ បណ្តាញសារព័ត៌មាន NHK

ប្រភព៖ បកប្រែមិនផ្លូវការរបស់វិទ្យុ ABC Cambodia Family

ប្រភព៖​​ គណនេយ្យហ្វេសប៊ុក Cez Nishimura​

ប្រភព៖ បណ្តាញសារព័ត៌មាន FRANCE 24 English

Advertisements
%d bloggers like this: