កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង សិក្សាផលប៉ះពាល់,អភិវឌ្ឍន៍បឹងតាមោក

បឹងតាមោក (កប់ស្រូវ) ទំហំ ពីរពាន់ហិចតា នឹងត្រូវបានអភិរក្សទុក សម្រាប់ធ្វើអាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិ សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញ, មានបើកកិច្ចប្រជុំពិភាក្សា ស្តីពីគណៈកម្មការគ្រប់គ្រងសិក្សាផលប៉ះពាល់ &អភិវឌ្ឍន៍បឹងតាមោក (កក់ស្រូវ) ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញ និងមន្ទីដែលពាក់ព័ន្ធ ។ ដោយសាលារាជធានីភ្នំពេញ បានកំពុងតែសិក្សារគម្រោងប្លង់ស្ថាបនាផ្លូវទំនប់ថ្មី និងអាងប្រព្រឹត្តិកម្មទឹកសំអុយ នៅបឹងតាមោកនេះ ដើម្បីបញ្ជៀសនូវផលប៉ះពាល់នានា ទៅលើគុណភាពទឹកបឹងតាមោក សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។
– បឹងតាមោក (កប់ស្រូវ) ជាអាងស្តុកទឹកដ៏សំខាន់មួយក្នុងការរំដោះទឹកចេញរាជធានីភ្នំពេញនៅភាគខាងជើងនិងខាងលិច ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: