វិធានការណ៍ស្នូលរបស់សាលារាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ និងដោះស្រាយ ជំនន់ទឹកភ្លៀង

ដេីម្បីដោះស្រាយទឹកលិចលេីដងមហាវិថីព្រះមុនីវង្ស និងដោយសារបណ្តាញលូមហាវិថីព្រះមុនីវង្សមានទំហំលូតូច ចាស់ទ្រុឌទ្រោម បាក់ស្រុតមិនដំណេីរការតាមទីតាំងមួយចំនួន សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូថ្មី ទំហំអង្កត់ផ្ចឹតលូ ១ម ប្រវែង ១២៨០ម លេីកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវលេខ១០៦ចំណុចមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ក្នុងខណ្ឌដូនពេញ។
គិតត្រឹមថ្ងៃទី០៩ខែកញាឆ្នាំ២០១៥ ការដ្ឋានដាក់លូសម្រេចបានប្រវែង ៦៣៤ម លេីប្រវែងសរុប ១២៨០ម ត្រូវជា ៥០%នៃគម្រោង។
សាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរនៅទីតាំងការដ្ឋាន។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Advertisements
%d bloggers like this: