Archive for 10 ខែកញ្ញា 2015

វិធានការណ៍ស្នូលរបស់សាលារាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ និងដោះស្រាយ ជំនន់ទឹកភ្លៀង

ដេីម្បីដោះស្រាយទឹកលិចលេីដងមហាវិថីព្រះមុនីវង្ស និងដោយសារបណ្តាញលូមហាវិថីព្រះមុនីវង្សមានទំហំលូតូច ចាស់ទ្រុឌទ្រោម បាក់ស្រុតមិនដំណេីរការតាមទីតាំងមួយចំនួន សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូថ្មី ទំហំអង្កត់ផ្ចឹតលូ ១ម ប្រវែង ១២៨០ម លេីកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវលេខ១០៦ចំណុចមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ក្នុងខណ្ឌដូនពេញ។
គិតត្រឹមថ្ងៃទី០៩ខែកញាឆ្នាំ២០១៥ ការដ្ឋានដាក់លូសម្រេចបានប្រវែង ៦៣៤ម លេីប្រវែងសរុប ១២៨០ម ត្រូវជា ៥០%នៃគម្រោង។
សាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរនៅទីតាំងការដ្ឋាន។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

Advertisements

Serious flood in the North part of Japan

គិតមកដល់ថ្ងៃទី១១កញ្ញានេះមនុស្ស២២នាក់បាត់ខ្លួនក្រោយទឹកជំនន់កញ្ច្រោលឡើងភ្លាមៗដោយហូរពន្លិចទីក្រុងជូស៊ូ ទីក្រុងIbaraki នៅក្បែរស្រុក Tochigiខាងជើងទីក្រុងតូក្យូ មនុស្ស១០០០០០នាក់ត្រូវបានជំលៀសចេញពីទីក្រុងខាងកើតប្រទេសជប៉ុនដោយសារព្យុះទីហ្វុង Etau តំបន់ខ្លះទទួលរងការរអិលបាក់ដីកប់ផ្ទះ ចំនែករថយន្តជាច្រើនគ្រឿងនិងផ្ទះជាច្រើនខ្នងទៀតត្រូវហូរទៅតាមទឹកទន្លេKinugawa ដែលឡើងខ្លាំងដោយសារភ្លៀងជោគជាំ ប្រជាជនដែលជាប់នៅក្នុងផ្ទះនិងរថយន្តនាំគ្នាឡើងលើដំបូល រានហាលមុខផ្ទះ និងខ្លះទៀតឡើងលើដំបូលរថយន្តស្រែករកអ្នកជួយ។សកម្មភាពសង្គ្រោះដោយឧទ្ធម្ភាគចក្រកំពុងបន្ត ដែលគេដឹងថាអាចមានមនុស្សជាច្រើននាក់ទៀតមិនទាន់បានជំលៀសចេញពីផ្ទះនោះទេ





ប្រភព៖ បណ្តាញសារព័ត៌មាន NHK

ប្រភព៖ បកប្រែមិនផ្លូវការរបស់វិទ្យុ ABC Cambodia Family

ប្រភព៖​​ គណនេយ្យហ្វេសប៊ុក Cez Nishimura​

ប្រភព៖ បណ្តាញសារព័ត៌មាន FRANCE 24 English

Restart Nuclear Power Plan in Japan



ប្រភព៖ សារព័ត៌មានជប៉ុន NHK

យល់ដឹងពីការគ្រប់គ្រប់សំណល់រឹង ក្នុងព្រះរាជាណាចក្រកម្ពុជា

ទឹកសមុទ្រនៅតំបន់ទំនប់រលក ប្រែក្លាយជាពណ៌ក្រហម

Report by Keatha Ngoeu

សម្រង់សម្តីគណនេយ្យហ្វេសប៊ុកឈ្មោះ Keatha Ngoeu:

ទឹកលូដែលបង្ហូចូលក្នុងសមុទ្រឡើងពណក្រហម នេះមិនមែនជាលើកទី1នោះទេដែលគេបង្ហូរទឹកបែបនេះចូលក្នុងសមុទ្រម្តុំទំនប់រលក ដូច្នេះសូមអាជ្ញាធរ័ដែលពាក់ពន្ធមេត្តជួយអន្តរាគមន៍ផង ព្រោះវាបះពាល់បរិស្ថានខ្លាំងណាស់ ណាមួយខេត្តយើងជាតំបន់ទេសចរណ៍ផង ៕

ប្រភព៖ គណនេយ្យហ្វេសប៊ុក Keatha Ngoeum

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង សិក្សាផលប៉ះពាល់,អភិវឌ្ឍន៍បឹងតាមោក

បឹងតាមោក (កប់ស្រូវ) ទំហំ ពីរពាន់ហិចតា នឹងត្រូវបានអភិរក្សទុក សម្រាប់ធ្វើអាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិ សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលារាជធានីភ្នំពេញ, មានបើកកិច្ចប្រជុំពិភាក្សា ស្តីពីគណៈកម្មការគ្រប់គ្រងសិក្សាផលប៉ះពាល់ &អភិវឌ្ឍន៍បឹងតាមោក (កក់ស្រូវ) ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញ និងមន្ទីដែលពាក់ព័ន្ធ ។ ដោយសាលារាជធានីភ្នំពេញ បានកំពុងតែសិក្សារគម្រោងប្លង់ស្ថាបនាផ្លូវទំនប់ថ្មី និងអាងប្រព្រឹត្តិកម្មទឹកសំអុយ នៅបឹងតាមោកនេះ ដើម្បីបញ្ជៀសនូវផលប៉ះពាល់នានា ទៅលើគុណភាពទឹកបឹងតាមោក សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។
– បឹងតាមោក (កប់ស្រូវ) ជាអាងស្តុកទឹកដ៏សំខាន់មួយក្នុងការរំដោះទឹកចេញរាជធានីភ្នំពេញនៅភាគខាងជើងនិងខាងលិច ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ