គម្រោងសាងសង់អាងស្តុកទឹកស្អុយ ខេត្តព្រះសីហនុ

គម្រោងសាងសង់អាងស្តុកទឹកស្អុយនៅផ្លូវ៥០២ ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ មកទល់ពេលនេះដំណើរការសាងសង់បានប្រមាណជា ៧០ភាគរយហើយ។

ផ្ទៃអាងស្តុកដែលមានទំហំ ១០x១៦ម៉ែត្រ បានសង់រួចរាល់ហើយ ដោយនៅបន្តលាបថ្នាំការពារជ្រាប ព្រមទាំងចាក់គំរបបិទលើផ្ទៃអាងទាំងមូល។ ចំពោះការរៀបចំបណ្តាញបង្ហូរទឹកស្អុយចូលអាង រួមទាំងទុយោបូមចូលអាងប្រព្រឹត្តកម្មក្រុមការងារបានរៀបចំហើយរួចរាល់ ១០០ភាគរយ ដោយនៅរង់ចាំចាក់គំរបអាងរួច ទើបអាជីវករនៅតាមបណ្តោយសងខាងផ្លូវ៥០២នេះ អាចតភ្ជាប់ចូលអាងស្តុបបាន។ សូមបញ្ជាក់ថា អាងស្តុកសំណល់រាវនេះ មានទំហំ ១០x១៦ម៉ែត្រ និងកម្ពស់ ២ម៉េត្រ ដោយគ្រោងនិងបញ្ចប់នៅប្រមាណ ២សប្តាហ៏ខាងមុខទៀតក្នុងករណីពុំមានភ្លៀង។

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន

%d bloggers like this: