បញ្ហាសម្រាមក្នុងតំបន់ស្ទឹងមានជ័យ

ព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៥នេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យបានរួមសហការណ៍គ្នាជាមួុយ និងក្រុមហ៊ុនសិុនទ្រីដើរប្រមូលសំរាមដែលបងប្អូនប្រជា​ពលរដ្ឋ​បោះចោលគ្មានសណ្តាបធ្នាប់នៅលើផ្លូវសាធារណៈ។

បំរាមកាទុកដាក់សំរាមដូចខាងក្រោម÷
១ /របៀបទុកដាក់ សំអាត និងចាក់សំរាម
-ត្រូវទុកដាក់សំរាមនៅក្នុងធុង កញ្ឆេ ឬ ក្នុងថង់ប្លាស្ទិក។
-ត្រូវចងមាត់ថង់សំរាមឲ្យជិត និងទុកដាក់ឲ្យបានត្រឹមត្រូវ
-ត្រូវសំអាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាមនិងមាត់លូខាងមុខផ្ទះជាប្រចាំ
២ /កន្លែងចាក់សំរាម
-បើផ្ទះនៅតាមផ្លូវធំ សំរាមដែលវេចខ្ចប់ហើយ
ត្រូវដាក់នៅមុខផ្ទះរៀងខ្លួន។
-បើផ្ទះនៅតាមច្រកផ្លូវតូច ឬឌឿងហែម រថយន្តចូលមិនដល់ត្រូវដាក់សំរាមនៅមុខផ្ទះឬមុខជណ្តើរដើម្បីឲ្យរទេះអូសសំរាមចូលទៅយក
៣ /ពេលវេលាចាក់សំរាម
-សំរាមអាចបញ្ចេញនិងចាក់បាននៅថ្ងៃដែល
បានកំណត់ពេលរថយន្តមកដឹកប៉ុណ្ណោះ
-សំរាមអាចបញ្ចេញឬចាក់បានតែក្នុងរយៈ
ពេលខ្លីគឺ១ម៉ោងមុនឡានសំរាមមកប្រមូល
៤ /ការហាមប្រាម
-មិនត្រូវចាក់សំរាមចោលផ្ទាល់ទៅលើដី
-មិនត្រូវបោះសំរាមចោលតាមដងផ្លូវ ទីសាធារណៈ និងក្រុងទីផ្សារឡើយ
-មិនត្រូវទុកសំរាមចោលឲ្យរាយប៉ាយ ហូរទឹកស្អុយកង្វក់នៅមុខផ្ទះឬជុំវិញលំនៅដ្ឋានឡើយ។
-មិនត្រូវយកសំរាមទៅចាក់នៅតំបន់អ្នកដ៏ទៃ
-មិនត្រូវចាក់សំរាមខុសថ្ងៃនិងពេលវេលា
កំណត់។
-ប្រសិនបើលោកអ្នកខកខានមិនបានចាក់
សំរាមតាមពេលម៉ោងដែលបានកំណត់ សូមរងចាំចាក់សំរាមនៅវេនលើកក្រោយទៀត

ប្រភព៖បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: