Archive for ខែកញ្ញា, 2015

កិច្ចពិភាក្សា លើកតម្កើង ការប្រើប្រាស់ប្រាក់រៀលខ្មែរ

វាលគ្មិន៖ លោកជំទាវ ជា សារី

ប្រភព៖ កម្មវិធី ទិដ្ឋភាពថ្ងៃនេះ (Today View) TV3

Advertisements

បទយកការណ៍៖ សាកលវិទ្យាល័យវិចិត្រសិល្បៈ គឺមិនមានការប្តូរទីតាំង ឬកែប្រែរចនាបទដើមឡើយ

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបញ្ជាក់ជាថ្មីថា សាកលវិទ្យាល័យវិចិត្រសិល្បះ ដែលស្ថិតនៅជាប់សារមន្ទីរជាតិ ខាងជើងព្រះបរមរាជវាំង គឺមិនមានការប្តូរទីតាំង ឬកែប្រែរចនាបទដើមនោះទេ។ ប៉ុន្តែគ្រាន់តែមានការជួសជុលអាគារថ្មី ដោយផ្សារភ្ជាប់ជាមួយអាគារចាស់តែប៉ុណ្ណោះ។ សេចក្តីប្រកាសផ្ទាល់មាត់នេះ បានធ្វើឡើងក្រោយពេលដែលមានការលើកឡើងថា សាកលវិទ្យាល័យវិចិត្រសិល្បះ កំពុងតែរុះរើអាគារ ដើម្បីផ្លាល់ប្តូរទីតាំងថ្មី ទៅកាន់តំបន់ជ្រោយចង្វារ។ រីឯទីតាំងសព្វថ្ងៃ ទុកសម្រាប់ពង្រីកសារមន្ទីរជាតិ។

ប្រភព៖ ព័ត៌មានពេលយប់របស់បណ្តាញស្ថានីយ៍ទូរទស្សន៍ PNN

គម្រោងអភិវឌ្ឍន៍របស់សាលាខណ្ឌ៧មករា ឆ្នាំ ២០១៥

នៅព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥
លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការលទ្ធកម្មខណ្ឌ បានចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍របស់សាលាខណ្ឌ៧មករា សម្រាប់ឆ្នាំ ២០១៥ លើគម្រោងដាក់លូទំហំ០.៦ម ចំនួនពីរខ្សែ
១- ផ្លូវលេខ១៦៩ (ផ្លូវលេខ១៦៩ ដល់ផ្លូវលេខ១០៩) ប្រវែង ៥៣២ម។
២- ផ្លូវលេខ១៦៤ (ផ្លូវលេខ១៦៤ ដល់ផ្លូវលេខ១៣៤) ប្រវែង ២២០ម ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

On September 29th, 2015, Mr. Lim Sophea, governor of 7 makara district, went to inspect the district’s 2015 development projects on sewers construction:
1- Street 169 (from street 169 to street 109), length: 532 meters.
2- Street 164 (from street 164 to street 134), length: 220 meters, which located in sankat veal vong, khan 7 makara.

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

គម្រោងបណ្តាញលូក្នុងរាជធានីភ្នំពេញជំហ៊ានទី៣ ក្រោមកិច្ចសហប្រតិបត្តការរវាង មន្ទីរសាធារណការរាជធានី និងអង្គការចាយការ (JICA)

នៅថ្ងៃទី៣០ ខែកញា ឆ្នាំ២០១៥ ក្រុមការងាររបស់មន្ទីរសាធារណការរាជធានី និងអ្នកបច្ចេកទេសអង្គការចាយកា បានប្រជុំគម្រោងដាក់បណ្តាញលូក្នុងរាជធានីភ្នំពេញជំហានទី៣។ ថ្ងៃនេះ ជាការប្រជុំបច្ចេកទេសលេីកទី ១៥៩ ក្នុងរយៈពេល៣ឆ្នាំ៦ខែ និងជាការប្រជុំចុងក្រោយនៃការអនុវត្តគម្រោងជំហានទី៣ ដែលបានបព្ចាប់ការដាក់លូរួច ១០០% លេីប្រវែងសរុប ២០.៦៥គ.ម។
ការប្រជុំលេីកនេះ ផ្តោតទៅលេីការត្រៀមសម្ពោធដាក់អោយប្រេីប្រាស់នាពេលខាងមុខ ដូចជាៈ រៀបចំសៀវភៅគម្រោង សំណង់ស្លាកអនុស្សាវរីយ៍ ការធានាសុពលភាព និងការប្រគល់ទទួលប្លង់សាងសង់រួច (As-built Drawings)…។
នេះជាសមិទ្ឋផលនៃកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងអង្គការចាយកា។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

ការងារស្ថាបនាប្រព័ន្ធបង្ហូរ ប្រឡាយ លូ

បន្ទាប់ពីបានបព្ចាប់ការងារជីកប្រឡាយស្របផ្លូវរថភ្លេីងប្រវែង ៨.៥០គីឡូម៉ែត្រ ការងារដាក់លូប្រអប់ឆ្លងកាត់ភូមិប្រវែង ៣៤២ម៉ែត្រ និងការងារដាក់លូប្រអប់ឆ្លងកាត់ផ្លូវចំនួន ៧កន្លែង នៅថ្ងៃទី២៧ខែកញាឆ្នាំ២០១៥ ការដ្ឋានបានបព្ចាប់ ១០០% និងបានចាប់ផ្តេីមបង្ហូរទឹកពីប្រឡាយផ្លូវជាតិលេខ៤ឆ្ពោះទៅស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ។
ប្រឡាយនេះ មានតួនាទីសំខាន់ណាស់ សម្រាប់ដោះស្រាយបព្ហាាទឹកជន់លិចដោយទឹកភ្លៀងនៅផ្លូវជាតិលេខ៤ តំបន់ជម្ពូវ័ន តំបន់អូដឹម តំបន់ចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលតែងកេីតមានរៀងរាល់ឆ្នាំុុ។

រូបភាព៖

វីឌីអូ៖ សកម្មភាពជីកប្រឡាយ និងការងារដាក់លូ

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

ស្ថានភាពប្រឡាយស្ទឹងមានជ័យ

នេះជាស្ថានភាពសំរាមលេីប្រឡាយស្ទឹងមានជ័យ ដែលជាផ្លូវបង្ហូរទឹកមកពីតំបន់ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបពា្ឈប់ការបោះចោលសំរាម ដេីម្បីថែរក្សាបរិស្ថាន និងការបង្ហូរទឹកបានល្អប្រសេីរ ។

សូមចូលរួមសហការទាំងអស់គ្នាដើម្បីរាជធានីភ្នំពេញរបស់យើង ៕

This is the condition of Steoung Meanchey cana– A canal in which water flows from Sen Sok district, Por Senchey district, and Toul Kork district.Please stop dumping waste in unorderly manners.

ប្រភព​៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

សកម្មភាពស្តារស្ថានភាព និងកែរសម្រួល ប្រឡាយស្ទឹងមានជ័យ និងស្ថានីយ៍បូមទឹកបឹងទំពុន

ដោយប្រឈមនឹងបព្ហាាកំណកភក់និងសំរាមនៅក្នុងប្រឡាយបង្ហូរទឹក នៅថ្ងៃទី២៤ខែកញាឆ្នាំ២០១៥ សាលារាជធានីភ្នំពេញ បាននឹងកំពុងកាយភក់ សំរាម នៅប្រឡាយស្ទឹងមានជ័យ ចាប់ពីទ្វារទឹកស្លែងរលេីងដល់ស្ថានីយ៍បូមទឹកបឹងទំពុន។

ប្រភព៖ គណនេយ្យហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ