ស្ថានភាពកម្រិតទឹកភ្លៀងកាលពីថ្ងៃ សុក្រ 31-July-2015 និងថ្ងៃសៅរ៍ 01-August-2015

អំពីស្ថានភាពទឹកភ្លៀងនៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងមកនេះ ៖
ដោយសារភ្លៀងលាយជាមួយព្យុះធ្លាក់២ថ្ងៃជាប់គ្នាជាទ្រង់ទ្រាយធំតាំងពីម្សិលមិញ ដែលមានកំពស់ទឹក រហូត ដល់ 103mm ជាកំពស់អតិបរមាមិនធ្លាប់មាន(ពីមុនខ្ពស់ត្រឹម 80mm ប៉ុណ្ណោះ) ដែលជាទូទៅ កំរិតទឹកភ្លៀងលើសពី 30mm គឺជាការគំរាម ភ្នំពេញហើយ ។ បានធ្វើឲ្យមានទឹក លិចនៅតាមដងផ្លូវ វិថីមួយចំនួន និងមានផ្ទះប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះដោយសារទឹកលិចចូលក្នុងផ្ទះ ។ជាមួយគ្នានេះផងដែរ សូមប្រជាពលរដ្ឋយោគយល់ នឹងចូលរួមទាំងអស់គ្នា។ ដូចយើង បានឃើញស្រាប់ហើយគឺសាលាក្រុងកំពុងរៀបចំដាក់ប្រព័ន្ឋលូធំថ្មីដើម្បីបញ្ចៀសគ្រោះ ទឹកជំនន់ក្នុងទីក្រុងអោយបានឆាប់រហ័ស។ បញ្ហាទឹកជំនន់ក្នុងរាជធានីនឹងទប់ស្កាត់ បាននៅពេលដែលប្រព័ន្ឋលូធំថ្មីត្រូវបានរៀបចំរួចស្រេចនៅពេលខាងមុខ។ ទន្ទឹមនឹង នេះសូមប្រជាពលរដ្ឋ និងអាជីវករចូលរួមថែរក្សាអនាម័យ ទុកដាក់សំរាមអោយត្រឹមត្រូវ ល្អកុំទម្លាក់ចូលតាមប្រឡាយ និងលូទឹក ដើម្បីសុខភាពរស់នៅ និងចៀសវាងបញ្ហាកក ស្ទះលូទៅថ្ងៃក្រោយ៕

11057380_468017280045696_1770078635371415451_o

ប្រភព៖ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ

%d bloggers like this: